ល្ងាចនេះនៅខេត្តបូរីរ៉ាំ ឌិនណាផូ ចេញពីស៊ុរិន្ទទៅសងសឹក ម៉ៃស៊ុត ចំណែក ហ្វុនលួង ចាំទទួល រិទ្ធអៃយៈរ៉ា
ឌីនណាផូ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សូមកំលាំងចិត្តក្នុងការធ្វើដំណើរពីខេត្តស៊ុរិន្ទទៅប្រកួតនាខេត្តបូរីរ៉ាំ នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែធ្នូនេះ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ ឌិនណាផូ ត្រូវប៉ះជាមួយ ម៉ៃស៊ុត ក្នុងការប្រកួតសងសឹកក្រោយពេលមានឈ្នះមានចាញ់ទៅវិញទៅមក។
គេឃើញមានការឆ្លងឆ្លើយផងដែរពីសំណាក់ ម៉ៃស៊ុត ថាជួបគ្នាទៀតហើយយើង! ចំណែក ឌីនណាផូ ក៏បានតបវិញថា កាន់តែជួបកាន់តែពិបាក។ ហើយអ្នកទាំង២ក៏សើចឆ្លើយឆ្លងគ្នាទៅវិញទៅមក។នៅក្នុងបញ្ជីរឈ្មោះប្រកួតកម្មវិធីបុណ្យស្រូវផ្កាម្លិះ នាស្រុកប្រៈដូនឆ័យ ខេត្តបូរីរ៉ាំនេះ នៅគូទី១៣, ម៉ៃស៊ុត មានឈ្មោះថា ផេតស៊ីនិល ស៊ីតប៊ុនមី ប្រកួតជាមួយ ឌីនណាផូ ស.ថាន់យៈឡាក់។ ចំណែកគូទី១២, គេឃើញមានឈ្មោះ ហ្វុនលួង ស៊ីតប៊ុនមី ត្រូវប្រកួតជាមួយ រិទ្ធអៃយៈរ៉ា ផងដែរ ក្នុងចំណោមការប្រកួតទាំងអស់១៤គូ។
គួរបញ្ជាក់ថា ឌិនណាផូ, ម៉ៃស៊ុត និង ហ្វុនលួង គឺជាអ្នកប្រដាល់ខ្លាំងដែលធ្លាប់មកអុកឡុកសង្វៀនប្រទេសកម្ពុជាជាច្រើនលើកមកហើយ ជាពិសេសអ្នកនៅស្រុកខ្មែរចង់ឃើញ ហ្វុនលួង មកម្តងទៀតប្រកួតជាមួយជើងខ្លាំងរបស់កម្ពុជា ព្រោះកន្លងមកគេធ្លាប់ឈ្នះសុទ្ធកំពូលអ្នកប្រដាល់ខ្មែរមាន ផល សោភ័ណ្ឌ, ឃីម ឌីម៉ា និង ផាន់ គ្រាន់៕