លោក ធន់ សុភា៖ ខ្ញុំនឹងបង្វឹកគុនខ្មែរឲ្យបាន១០០នាក់ដើម្បីទប់ទល់ជាមួយគុនថៃ
នេះគឺជាសំដីចេញពីចិត្តរបស់គ្រូបង្វឹកគុនខ្មែរប្រចាំក្លឹបក្រសួងការពារជាតិ ធន់ សុភា ស្របពេលដែលបច្ចុប្បន្នរូបលោកគ្រូកំពុងបង្វឹកសិស្សនៅក្នុងក្លឹបក្រសួងការពារចំនួនជាង៥០រូបរួចមកហើយ។
លោកគ្រូ ធន់ សុភា ក៏បានបន្ថែមទៀតថា ដោយយោងទៅលើការប្រកួតនាពេលសព្វថ្ងៃនេះ លោកឃើញថាកីឡាករថៃបានបាក់ទឹកបាក់ដីមកប្រកួតនៅក្នុងស្រុកខ្មែរជាច្រើន ខណៈដែលអ្នកប្រដាល់គុនខ្មែរសព្វថ្ងៃនេះមានភាពមម៉ាញឹករៀងរាល់សប្តាហ៌ ពេលខ្លះសឹងតែមួយខែប្រកួត៤ទៅ៥ដងក៏មាន ដែលនេះសបញ្ជាក់ឲ្យឃើញថាយើងនូវខ្វះធនធានកីឡាករគុនខ្មែរច្រើនទៀត។
លោក ធន់ សុភា បាននិយាយរំលឹកថា គ្រាដែលលោកនៅជាកីឡាករគុនខ្មែរ លោកមិនដែលឃើញកីឡាករថៃមកប្រកួតនៅស្រុកខ្មែរច្រើនដូចសព្វថ្ងៃនោះទេ ដោយភាគច្រើនតែងតែប្រកួតជាមួយកីឡាករថៃនៅជាយដាន បើប្រកួតនៅរាជធានីភ្នំពេញកម្រណាស់។ ជាមួយគ្នានេះផងដែរ លោកក៏មានបំណងជិតបញ្ជូនកូនសិស្សរបស់លោកឲ្យទៅធ្វើការប្រកួតនៅប្រទេសភូមាផងដែរ តែមុននឹងលោកបញ្ជូនក្រុមអ្នកប្រយុទ្ធគុនខ្មែរទៅប្រកួតនៅទីនោះ លោកត្រូវការពេលវេលាបន្តិចដើម្បីពង្រឹងស្ទុះ ជំហ នឹងយុទ្ធសាស្រ្ត យុទ្ធគុន បន្ថែមជាច្រើនទៀត ដើម្បីកុំឲ្យចាញ់ប្រៀបកីឡាករបរទេស៕