
ធឿន ធារ៉ា និង អេលីត សម្ផស្ស នឹងប្រកួតនៅ Thai Fight ថ្ងៃ២០ វិច្ឆិកា
អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា និង អេលីត សម្ផស្ស នឹងមានវត្តមានលើសង្វៀន Thai Fight នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការបង្ហោះលិខិតអញ្ជើញដោយលោក ស៊ន អេលីត។
អ្វីដែលគួរចាប់អារម្មណ៍ដែរនោះ ធឿន ធារ៉ា នឹងមានប្រកួត លក្ខណៈ ជម្រុះដណ្ដើមខ្សែក្រវាត់ ថែមទៀត ដោយមានបេក្ខភាពបួនរូប រួមមាន ក្រៅពី ធឿន ធារ៉ា មានកីឡាករ បារាំង, រុស្ស៊ី និងតារាថៃហ្វៃត៍ សៃយុគ ផងដែរ។
ចាំមើលថាតើធារ៉ា និងសម្ផស្ស អាចសងសឹកឲ្យធន់ រិទ្ធី និងធន់ ចាន់តាក់ បានដែរឬទេ!