
អេ ភូថង ព្រួយបារម្ភរឿងមួយ ក្នុងជំនួបរវាង ម៉ឺន មេឃា និង វ៉ាតឆារ៉ាដេត
កូនប្រុសរបស់អតីតកំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង់ គឺកីឡាករ ម៉ឺន មេឃា នឹងត្រូវឡើងប្រកួតបំបែកកំណត់របស់ខ្លួនជាបន្តទៀតនៅសង្វៀន ISI Palm នាស្ថានីយ៍ទូរទស្សន៌ស៊ីអិនស៊ី ជាមួយនឹងប្រដាល់ពូកែចាប់ វ៉ាត់ឆារ៉ាដេត។ ១០ប្រកួតជាប់ៗគ្នាហើយសំរាប់កីឡាករ ម៉ឺន មេឃា ដែលមិនទាន់ស្គាល់ពាក្យថាចាញ់នៅសង្វៀនក្នុងស្រុកខ្មែរ ហើយក៏ត្រូវបានឪពុករបស់ខ្លួនបានដាក់រហ័សនាមថា ម៉ឺនពិឃា ជើងរន្ទៈ កណ្តាប់ដៃដែក ផងដែរ ដោយយោងទៅលើការប្រកួតរបស់ មេឃា តែងតែផ្តួលឲ្យដៃគូសន្លប់ដោយសារតែ ទាត់ និងម៉ាត់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

កីឡាករថៃ វ៉ាតឆារ៉ាដេត
សម្រាប់ការប្រកួតអន្តរជាតិលើកទី១១ជាមួយកីឡាករថៃ វ៉ាត់ឆារ៉ាដេត នាថ្ងៃអាទិត្យខាងមុខនេះ លោក អេ ភូថង់ បានប្រាប់ MSR ឲ្យដឹងថា៖ ក្បាច់ប្រកួតរបស់កីឡាករថៃដែលត្រូវប្រកួតជាមួយកូនប្រុសរបស់លោក លោកបានស្គាល់ស្ទើរតែ១០០ភាគរយហើយ ហើយចំពោះតិចនិច្ចប្រកួតលោកក៏បានប្រាប់ទៅកាន់ ម៉ឺន មេឃា ថាត្រូវប្រកួតយ៉ាងណាជាមួយកីឡាករថៃម្នាក់នេះហើយដែរ តែរឿងមួយដែលលោកបារម្ភជាងគេគឺ ការចូលចាប់ឡាំជង្គង់ ដោយលោក អេ ភូថង់ ទទួលស្គាល់ថា មេឃា អាចនឹងចាញ់ចាប់កីឡាករដែលមកពីខេត្តសុរិន្ទរូបនេះ ហើយលោកក៏ទទួលស្គាល់ផងដែរថា ម៉ឺន មេឃា នៅស្ទើរជំហរ នឹងការចាប់ឡាំផងដែរ តែទោះបីជាយ៉ាងណា រៀងរាល់ថ្ងៃនេះលោកតែងតែពង្រឹង ក៏ដូចជាបន្ថែមនូវចំណុចខ្សោយៗ ដើម្បីអោយកូនប្រុសរបស់លោកហ្វឹកហាត់បន្ថែមទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រូបភាព Sport Zone
សូមបញ្ជាក់ថា ម៉ឺន មេឃា និង ត្រូវប្រកួតជាមួយកីឡាករថៃ វ៉ាតឆារ៉ាដេត នៅថ្ងៃអាទិត្យស្អែកនេះ វេលាម៉ោង១១ព្រឹកតទៅនៅស្ថានីយ៌ទូរទស្សន៌ស៊ីអិនស៊ី ហើយក៏មានការប្រកួតគូអន្តរជាតិចំនួន២គូផ្សេងទៀតដែរ ដោយសរុបទាំងជាតិ និងអន្តរជាតិទាំងអស់ចំនួន៥គូ៕