Son ថា នឹងមិនខកខាន World Cup ទេ
Heung min-son អះអាងប្រាប់អ្នកគាំទ្រថា រូបគេនឹងមិនខកខានព្រឹត្តិការណ៍ FIFA World Cup 2022 ទេ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំមានបញ្ហាបែកនៅម្ដុំភ្នែកឆ្វេងកាល Tottenham ឈ្នះ Marseille នៅថ្ងៃទី០១ ខែវិច្ឆិកា។ គេបានទទួលការវះកាត់ និងមិនបានចូលលេងពេលចាញ់ Liverpool ចុងសប្ដាហ៍កន្លងទៅ។
“ខ្ញុំនឹងមិនខកខាន World Cup ទេ។ ខ្ញុំពិតជាអន្ទះសារមែនទែនដើម្បីបានលេងឲ្យក្រុមជម្រើសជាតិយើង។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលព្រួយបារម្ភ។” នេះជាករថ្លែងរបស់ Son៕