សោកស្តាយ! កម្ពុជា ភ្លាត់ចាញ់ មីយ៉ាន់ម៉ា ២-១ នៃការប្រកួតព្រឹត្តិការណ៍ Sea Games 2019 (មានវីដេអូហាយឡាយ)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានប្រកួតចាញ់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ក្នុងជំនួបទី៣ ប្រចាំពូល A ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) ប្រភេទកីឡាបាល់ទាត់ ដោយលទ្ធផល ២ទល់១។
ក្នុងវគ្គទី១ កម្ពុជា បើកការនាំមុខមុនដែលធ្វើបានសម្រេចដោយកីឡាករ ស៊ិន សុផាណាត នៅនាទី២១ បន្ទាប់មកកីឡាករ Lwin Moe Aung រប់សមីយ៉ាន់ម៉ា រកគ្រាប់តាមស្មើនៅនាទី២៧ និងរក្សាលទ្ធផល ១ទល់១ ដល់ចប់ការប្រកួត។ ចូលដល់វគ្គទី២ រហូតឈានដល់នាទី៨៧ កីឡាករ Aung Kaung Mann បានទាត់គ្រាប់ជ័យជម្នះឲ្យមីយ៉ាន់ម៉ា នាំឲ្យការប្រកួតបញ្ចប់ មីយ៉ាន់ម៉ា ឈ្នះ កម្ពុជា ២ទល់១។
លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ធ្លាក់មកលេខ២ ជាបណ្ដោះអាសន្ន ហើយមីយ៉ាន់ម៉ា ធានាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការ ខណៈកម្ពុជា ត្រូវប្រកួតប្រជែងជាមួយ ម្ចាស់ផ្ទះហ្វីលីពីន និង ម៉ាឡេស៊ី ដើម្បីឡើងទៅវគ្គបន្ទាប់បាន៕
ទស្សនាវីដេអូហាយឡាយ៖