បាល់ទាត់លីគកំពូលកម្ពុជា គ្រោងចាប់ផ្ដើមសប្ដាហ៍ខាងមុខនេះ
ការប្រកួតលីគកំពូលបាល់ទាត់កម្ពុជា គ្រោងនឹងចាប់ផ្តើមវិញនាសប្តាហ៍ក្រោយនេះហើយ បន្ទាប់ផ្អាក ដោយសារបញ្ហាកូវីដ១៩ រហូតឈានដល់ការបិទការធ្វើដំណើរក្នុងទីក្រុង និងបណ្តាខេត្តកន្លងមក ។
គណៈកម្មការរៀបចំការប្រកួត NOCC បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយក្លិបទាំង១៣ នៅលីគកំពូល កាលពីម្សិលមិញបានគ្រោងចាប់ផ្តើមការប្រកួតវិញ នៅថ្ងៃទី ១៥ ខែ ឧសភា នេះ ។
សម្រាប់ការប្រកួតមិនអោយមានអ្នកចូលរួមទស្សនាផ្ទាល់នោះទេ ខណៈទីលានប្រកួត និងកន្លែងហ្វឹកហាត់ របស់ក្រុមទាំងអស់ មិនត្រូវមាននៅតំបន់ក្រហម ដែលជាតំបន់មានអ្នកឆ្លងកូវីដ ច្រើននោះឡើយ ។
សូមបញ្ជាក់ថា ការប្រកួតលីគកំពូលបាល់ទាត់កម្ពុជាបានផ្អាក ចាប់តាំងពីដើមខែ មេសា កន្លង បន្ទាប់ដំណើរការប្រកួតបានចូលដល់សប្តាហ៍ទី៥ ដោយក្លិបខ្លះលេងមិនទាន់បានគ្រប់សប្តាហ៍ទី៥ នោះឡើយ ៕