សែន រ៉ាដេត និង ទិត្យ សុវណ្ណគិរី ផ្លាស់មកក្លិប បែ៉ន កាក់ គុនខ្មែរ
ជើងខ្លាំងទម្ងន់ស្រាល សែន រ៉ាដេត និងកីឡាករ ទិត្យ សុវណ្ណគិរី បានឈានដល់កិច្ចព្រមព្រៀងផ្លាស់មកចូលរួមជាមួយក្លិប ប៉ែន កាក់ គុនខ្មែរដែលមានគ្រូបង្ហាត់ ស៊ន អេលីត ជាផ្លូវការហើយ ។ តាមការបញ្ជាក់របស់លោក ស៊ន អេលីត មកកាន់ MSR SPORT ថា លោកពិតជាបាននាំយកកីឡាករទាំងពីរនាក់មកចូលរួមជាមួយក្លិបរបស់លោកពិតមែនដោយមានការយល់ព្រមពីសាមីខ្លួន និងខាងក្លិបរបស់ពួកគេផងដែរ ។ លោកបន្ថែមថា សែន រ៉ាដេត និង ទិត្យ សុវណ្ណគិរី នឹងមានឈ្មោះប្រកួតឆាប់ៗខាងមុខនេះ បន្ទាប់ពីពួកគេបានសង្ងំហ្វឹកហាត់នៅក្លិបរបស់លោកមួយរយៈមកហើយ ។
អ្នកប្រដាល់ខេត្តកោះកុងទាំងពីរនាក់នេះកន្លងមកធ្លាប់ជាសិស្សក្នុងក្លិប ក្រសួងកសិកម្ម ដែលមានលោកគ្រូ អេ ភូថង ជាអ្នកបង្ហាត់ ។ ក្រោយនាំចូលកីឡាករទាំងពីរនេះធ្វើអោយក្លិបប្រដាល់ ប៉ែន កាក់ គុនខ្មែរ ប្រជុំដោយជើងខ្លាំងជាច្រើន បន្ថែមទៀត ដែលមានដូចជា សុខ សាវិន អេលីត សាន់ អេលីត ចម្រើន អេលីត ភក្តី និង លី ភា ជាដើម ៕