មូលហេតុ ណាំខៈបួន មិនបានប្រកួតជាមួយ វង្ស ណយ
មូលហេតុដែលអ្នកប្រដាល់ថៃ ណាំខៈបូន មិនបានប្រកួតជាមួយ វង្ស ណយ ខណៈកីឡាករថៃបាន ធ្វើដំណើរមកដល់កម្ពុជារួចរាល់អស់ហើយនឹងបានត្រៀមឡើងប្រកួតទៅហើយបែបជាមានបញ្ហា សុខភាពនៅថ្ងៃប្រកួតនោះទេតែម្តង ។
លោក ស៊ីថូ ណាថាន់ ពិធីករក្នុងកម្មវិធីប្រកួតរបស់ពួកគេប្រកួតនោះបញ្ជាក់ថាក្នុងថ្ងៃប្រកួត ណាំខៈបួន មានបញ្ហាអស់កម្លាំងខុសពីធម្មតា ក្រោយគ្រូពេទ្យពិនិត្យឃើញថាមានមេរោគក្នុង ពោះ វៀន និងខ្វះជាតិរ៉ែ ក្រោយការព្យាបាលរូបគេបានធូរស្រាលឡើងវិញហើយគិតថានឹងអាចឡើង ប្រកួតបាន ប៉ុន្តែសុខភាពរបស់គេចាប់ផ្តើមរើឡើងវិញទៀតហើយគ្រូពេទ្យរបស់សហព័ន្ធបាន ពិនិត្យសុខភាពរបស់គេឃើញថាឈាមរត់មិនល្អទៅកាន់ខួរក្បាល មិនអាចអោយប្រកួតបាននោះទេ ពីព្រោះអាចប៉ះពាល់អាយុជីវិតទៀតផង ។ ភ្លាមៗដូចនេះក៏សម្រេចអោយកីឡាករថៃ រុងណាឆៃ ដែល ជាដៃគូ ព្រំ សំណាង ចូលជំនួសសិន ប៉ុន្តែកីឡាករអ៊ឺរ៉ង់ដែលដៃគូរបស់ ឌុម កែវដា មានមិត្តភ័ក្ករបស់គេ ម្នាក់ដែលអ្នកប្រដាល់ដែរបានរួមដំណើរមក ក៏សម្រេចចិត្តអោយកីឡាករនោះប្រកួតតែម្តង ហើយ រុងណាឆៃ ប្រកួតជាមួយ ព្រំ សំណាង ធម្មតាវិញ ។
សូមបញ្ជាក់ថា ថ្ងៃ សុក្រ ទី ១៦ វិច្ឆិកា វេលាម៉ោង ៥ និង ៣០ នាទីនាសង្វៀន ស៊ី អ៊ិន ស៊ី អ្នកប្រដាល់ថៃ ណាំខៈបួន ត្រូវជួប វង្ស ណយ ប៉ុន្តែក្រោយមកមានបញ្ហាសុខភាពក៏ត្រូវជំនួសដោយកីឡាករ អ៊ឺរ៉ង់ ដោយចាញ់កូននាគប៉ៃលិន ក្នុងទឹកទី ៤ ៕