អ្នកប្រដាល់បរទេសខ្សែក្រវាត់៥គ្រឿងប្រកាសចង់ប៉ះជើងខ្លាំងនៅស្រុកខ្មែរ
អ្នកប្រដាល់ Andronikos Evropidou ដែលកំពុងកាន់ខ្សែក្រវាត់៣គ្រឿងប្រកាសចង់មកប្រឡូកនៅសង្វៀន ស្រុកខ្មែរមិនថាប៉ះនរណានោះទេអោយតែលើប្រភេទទម្ងន់ ៧៥ ដល់ ៧៧ គីឡូក្រាម ។
ជនជាតិសាយប្រឹស(Cyprus) បានប្រាប់មកកាន់ MSR ថា បើសិនមានអ្នករៀបចំកម្មវិធីណានៅកម្ពុជា ចង់បានរូបគេមកប្រកួតគឺបានគ្រប់ពេល ពីព្រោះគេពេញចិត្តនឹងមកប្រកួតនៅស្រុកខ្មែរដោយមើល ឃើញពីកីឡាករគុនខ្មែរល្អៗច្រើន ។
សម្រាប់ប្រវិត្តប្រកួតផ្លូវការរបស់អ្នកប្រដាល់រូបនេះគឺ ២៥ ប្រកួត ឈ្នះ១៩ និងចាញ់ ៦ ធ្លាប់ឈ្នះខ្សែក្រវាត់ នៅប្រទេស Cyprus ចំនួន៣គ្រឿន ឈ្នះខ្សែក្រវាត់ WMO European Amateur Champion និងខ្សែក្រវាត់ Super Muay Thai Champion ផងដែរ ៕