
ក្លឹបប្រដាល់នាគរាជចតុមុខ ប្រកាសស្វែងរកកីឡាករមកហាត់មិនយកថវិកា
ស្របពេលដែលវិស័យប្រដាល់គុនខ្មែរកំពុងតែមានឈ្មោះបោះសំលេងយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ក៏មានក្លឹបប្រដាល់គុនខ្មែរក្នុងប្រទេសជាច្រើនទៀតកំពុងតែបង្កើតនឹងបណ្តុះទំពាំងគុនខ្មែរក្មេងៗ ដើម្បីឲ្យពួកគេទាំងនោះជួយអភិរក្សក្បាច់គុនរបស់ដួនតាផង និងជួយផ្សព្វផ្សាយទៅលើឆាកអន្តរជាតិផងដែរ។ ជាក់ស្តែងថ្មីៗនេះក្លឹបប្រដាល់នាគរាជចតុមុខ ក៏កំពុងតែអំពាវនាវដល់ជនរួមជាតិទាំងឡាយដែលមានបំណងចង់ហាត់ប្រដាល់គុនខ្មែរ គឺអាចមកអញ្ជើញហាត់នៅក្លឹបនេះបាន ពោលគឺបង្ហាត់មិនយកថវិការសូម្បីតែមួយរៀល ដោយការបង្ហាត់ចាប់ផ្តើមពីថ្ងៃចន្ទដល់ថ្ងៃសុក្រ បើប្អូនមានចំណាប់អារម្មណ៍អាចទាក់ទង់តាមលេខទូរស័ព្ទ ០១២ ៩២៧ ៩៧២ / ០៦៩ ៤០០ ៤៦៦ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួររំលឹកថា ក្លឹបប្រដាល់គុនខ្មែរនាគរាជចតុមុខ ក៏ធ្លាប់បានជួយឧបត្ថម្ភទាំងថវិការនិងសំភារះហ្វឹកហាត់ពីសប្បុរសជនជាច្រើននាក់រួចមកហើយ ហើយក៏ស្វាគមន៍រាល់ការឧបត្ថម្ភបន្ថែមទៀតផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខាងក្រោមនេះគឺជាសំដីទាំងស្រុងរបស់ Page Facebook ផ្លូវការក្លឹបប្រដាល់នាគរាជចតុមុខ៖
សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនដែលចង់ហាត់ប្រដាល់សេរីគុណខ្មែរយេីង អាចមកហាត់នៅក្លឹបប្រដាល់នាគរាជចតុមុខយេីងខ្ញុំបាន បង្ហាត់មិនយកប្រាក់ទេ ហាត់រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។មានចំណាប់អារម្មណ៍ បងប្អូនអាចទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ ០១២ ៩២៧ ៩៧២ ០៦៩ ៤០០ ៤៦៦ សូមអរគុណពុកម៉ែបងប្អូនចំពោះការគាំទ្រ ក្លឹបប្រដាល់នាគរាជចតុមុខ របស់យេីងខ្ញុំបាទ 🙏ស្រឡាញ់គុណខ្មែរ ចូលរួមអភិវឌ្ឍន៍ក្បាច់គុណបុរាណខ្មែរទាំងអស់គ្នាផង។ 😍😍 ក្លឹបប្រដាល់នាគរាជចតុមុខធានាជូនពុកម៉ែបងប្អូនមិនអស់ប្រាក់ហេីយថែមទាំងមានសុខភាពល្អទៀតផង😍😍ស្រលាញ់គុណខ្មែរប្រញាប់ទំនាក់ទំនងភ្លាមមកបងប្អូន🙂🤗🤗ដេីម្បីគុណខ្មែរយេីងកាន់តែល្បីពេញទូទាំងសាកលលោកតែម្តង ជាពិសេសនៅឆ្នាំ ២០២៣ យេីងជាម្ចាស់ផ្ទះសុីហ្គេមផង ចឹងពួកយេីងត្រូវតែខំប្រឹងហាត់ទាំងអស់គ្នា៕