
ប្រូវីដា ត្រៀមកញ្ចប់ប្រាក់រង្វាន់រាប់លានរៀលជូនកីឡាករ គុនខ្មែរ និង ឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

លោកអគ្គនាយកទឹកស្រ្ពីងប្រូវីដា អុឹង ស៊ីវឈន់ បានចុះសួរសុខទុក្ខផ្ទាល់ដល់ក្រុមកីឡាករគុនខ្មែរ និង ឃីក បុកស៊ីង ដែលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជារបស់ធ្វើជាម្ចាស់ផ្ទះ ។ នាសណ្ឋាគារភ្នំពេញ លោកអគ្គនាយក អុឹង ស៊ីវឈន់ បានផ្តល់ជាកម្លាំងចិត្ត រួមទាំងការសន្យាផ្តល់ប្រាក់រង្វាន់ដល់កីឡាករទាំងអស់ដែលទទួលបានមេដាយជូនជាតិសម្រាប់ការប្រកួតខាងមុខនេះ ។ ក្នុងឱកាសនោះផងដែរកីឡាករគុនខ្មែរ៣រូប ត្រូវបាន ប្រូវីដា ចុះហេត្ថលេខាជាទូតសុច្ឆន្ទៈ របស់ទឹកស្រ្ពីងប្រូវីដា ( Provida Spring Water ) គឺមាន ឈុត សេរីវាន់ថង , បឺត សង្ឍឹម និង ខាំ កូនខ្លា បន្ថែមលើកីឡាករ ព្រំ សំណាង ដែលបានចុះហេត្ថលេខាជាទូតសុច្ឆន្ទៈ របស់ទឹកស្រ្ពីងប្រូវីដា ដំបូងគេ ។

ប្រូវីដានឹងផ្តល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករគុនខ្មែរ និង ឃីក បុកស៊ីង ដែលទទួលបានជ័យជម្នះក្នុងការប្រកួតទាំងអស់រួមមាន៖



បន្ថែមពីនេះទៅទៀត ប្រូវីដាបានផ្តល់ជូននូវ ការធ្វើដំណើរ ម្ហូបអាហារ និង ទឹកស្រ្ពីងប្រូវីដា ជូនដល់ក្រុមកីឡាករគុនខ្មែរ និង ឃីក បុកស៊ីង រហូតដល់ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលចាប់ផ្តើមពីថ្ងៃទី ០៥ ខែ ឧសភា រហូត ១៧ ខែ ឧសភា ២០២៣ ៕