សួន ចាន់នី ថាពិបាកទប់ម្នាក់ក្នុងចំណោមលំដាប់ ៦៣.៥ ស្រុកខ្មែរ
អ្នកប្រយុទ្ធគុនខ្មែរ សួន ចាន់នី បានបង្ហើបថា ក្នុងចំណោមជើងខ្លាំងគុនខ្មែរទម្ងន់ ៦៣.៥ ចំនួន៤នាក់ រូបគេពិបាកទប់ទល់តែម្នាក់ប៉ុណ្ណោះ ។
អ្នកប្រដាល់ដែលគេតែងហៅថា លោក មេទ័ព បានប្រាប់ MSR SPORTS ថា កីឡាករដែលស្ថិតក្នុងទម្ងន់ប្រកួតជាមួយរូបគេដែលល្អៗ រួមមាន ឡៅ ចិត្រា , មឿន សុខហ៊ុច , ផល សោភ័ណ្ឌ និង យ៉េន ឌីណា រូបគេគិតថា មានតែ ឡៅ ចិត្រា ទេដែលពិបាកទប់ទល់ជាងគេ ពីព្រោះ មានកម្ពស់ខ្ពស់ល្អ រហ័សរហួន ការចាប់ល្អ រួមទាំងការខ្លី វ៉ៃវែង ក៏ល្អ ។ ក្រៅពីនេះ សុខហ៊ុច , សោភ័ណ្ឌ និង ឌីណា រូបគេគិតថា មិនពិបាកអ្វីឡើយ ។
សូមបញ្ជាក់ថា សួន ចាន់នី ធ្លាប់ចាញ់កីឡាករ ឡៅ ចិត្រា ចំនួន២ដង , ចាញ់ យ៉េន ឌីណា ៦ដង , ចាញ់ មឿន សុខហ៊ុច ម្តង និង មិនធ្លាប់ប៉ះ ផល សោភ័ណ្ឌ នោះទេ ៕