Napoli ឈ្នះជើងឯកលីគកំពូលអ៊ីតាលីបានសម្រេច
Napoli បានឈ្នះពានរង្វាន់ Serie A ជាលើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ ខណៈពួកគេបានស្មើជាមួយ Udinese នៅ Dacia Arena ដើម្បីជំរុញការអបអរសាទរយ៉ាងសប្បាយរីករាយត្រលប់មកវិញក្នុងក្រុង Naples ។
ពួកគេបានឈ្នះពានរង្វាន់លីកចុងក្រោយក្នុងឆ្នាំ១៩៩០ដែលកាលណោះ Diego Maradona នៅជាកីឡាករ។
Victor Osimhen បានវាយបកតាមស្មើនៅនាទីទី ៥២ បន្ទាប់ពី Sandi Lovric បានជួយឱ្យ Udinese នាំមុខ។
លទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត ហើយជាលើកទី៣របស់ពួក ទោះសល់៥ប្រកួត៕