ស៊ីនមុន្នី៖ ចាប់តាំងពីចេះប្រដាល់មកមិនដែលប្រកួតចាញ់ដៃគូដែលពូកែប្រើដៃតែមួយច្រកនោះទេ

គុនថៃ ស៊ីងមុន្នី
ម្ចាស់ខ្សែក្រវ៉ាត់ច្រើនគ្រឿង ស៊ីងមុន្នី ចាប់តាំងពីចេះដាល់មកមិនដែលប្រកួតចាញ់ដៃគូដែលពូកែប្រើដៃតែមួយច្រកនោះទេ នេះបើយោងតាមការរៀបរាប់ផ្ទាល់ពីអ្នកប្រដាល់គុនថៃរូបនេះ។ ក្នុងចំណោមបទពិសោធន៌នៅលើសង្វៀនជាង៥០០ដង ស៊ីងមុន្នី ដែលត្រូវប្រកួតជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់ច្រើនគ្រឿងគុនខ្មែរ រឿង សោភ័ណ្ឌ រូបគេនឹងផ្តួលកណ្តាប់ដៃភ្លើង ជើងរន្ទះ ឲ្យផ្អើលស្រុកខ្មែរម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

គុនខ្មែរ រឿង សោភ័ណ្ឌ
អ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តសុរិន្ទរូបនេះក៏បានឲ្យដឹងបន្ថែមទៀតថា រូបគេពេញចិត្តនឹងការប្រកួតជាមួយ រឿង សោភ័ណ្ឌ ព្រោះថាមិនថាមិត្តភ័ក្រនៅស្រុកថៃ រឺក៏បងប្អូននៅស្រុកខ្មែរនោះទេ សុទ្ធសឹងតែចង់ឲ្យរូបគេប្រកួតជាមួយគុនខ្មែរម្នាក់នេះ ទោះបីជារូបគេទទួលបានកម្រៃខ្លួនមិនដូចការប្រកួតនៅស្រុកថៃក៏ដោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

គុនថៃ ស៊ីងមុន្នី
គួរបញ្ជាក់ថាអ្នកប្រដាល់ប្រសព្វនឹងជោគជ័យក្នុងនឹងក្រៅប្រទេសរូបនេះចាប់ផ្តើមអាជីពជាមួយប្រដាល់គុនថៃមុនដំបូងទទួលបានកម្រៃខ្លួនតែ១៥០បាតតែប៉ុណ្ណោះ មកដល់សព្វថ្ងៃនេះកម្រៃដែលរូបគេទទួលបានពីការឡើងសង្វៀនប្រកួតគឺជិត១ម៉ឺនដុល្លារហើយ។
ជាចុងក្រោយអ្នកប្រដាល់គុនថៃរូបនេះនិយាយដោយការជឿជាក់និងមិនព្រួយបារម្ភថា រូបគេមានជំនឿឈ្នះ រឿង សោភ័ណ្ឌ រហូតដល់ទៅ១០០ភាគរយឯណោះ។ សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ និង ប្រកួតជាមួយ ស៊ីងមុន្នី នៅល្ងាចនេះក្នុងកម្មវិធីគោជល់ ផ្សាយផ្ទាល់ពីខេត្តបាត់ដំបង ចាប់ពីម៉ោង៥:៣០នាទីល្ងាចតទៅតាមកញ្ចក់ទូរទស្សន៌ស៊ីអិនស៊ី រួមជាមួយការប្រកួតគូអន្តរជាតិជាច្រើនគូទៀតផងដែរ៕