ប្រពន្ធ គង់ សំបូរ មានប្រតិកម្មចំពោះអ្នកជេរប្តីរបស់ខ្លួន
កីឡា
កីឡាករគុនខ្មែរពីររូបគឺ ខុន ស៊ីចាន់ និង គង់ សំបូរ ដែលទៅចូលរួមប្រកួតនៅកម្មវិធី ONE Championship កាលពីម្សិលមិញ បានរងបរាជ័យទាំង២រូបតែម្តង ពោលគឺ ខុន ស៊ីចាន់ ប្រកួតតាមលក្ខណ MMA ចាញ់ដៃគូក្នុងទឹកទី១ ចំណែកឯ គង់ សំបូរ ប្រកួតតាមបែប Kickboxing ចាញ់ដៃគូដោយពិន្ទុ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អ្វីដែលសំខាន់និងទទួលការរិះគន់ខ្លាំងជាងគេគឺ គង់ សំបូរ តែម្តង ព្រោះថាមានបងប្អូនខ្មែរជាច្រើនបានតាមដានការប្រកួតរបស់គុនខ្មែរ គង់ សំបូរ ហើយបាន comment នៅលើរូបថតដែលគេបង្ហោះតាមសង្គម Facebook ថា បើមិនមានសង្វៀនជួយទប់ទេ សំបូរ ប្រហែលជាថយមកដល់ស្រុកខ្មែរទៅហើយ ហើយអ្នកខ្លះទៀតរិះគន់តាមបែបស្ថាបនា តែអ្វីដែលរិះគន់ខ្លាំងជាងគេគឺមានបងប្អូនខ្លះប្រើពាក្យពេជន៌មិនសមរម្យដោយជេរប្រមាថ បានធ្វើឲ្យមានប្រតិកម្មពីសំណាក់ប្រពន្ធរបស់ គង់ សំបូរ ផ្ទាល់តែម្តង។
Facebook ឈ្មោះ Ny Lay ដែលអះអាងថាជាប្រពន្ធ គង់ សំបូរ បានមានប្រតិកម្ម ដោយឆ្លើយតបទៅអ្នកជេរប្តីរបស់ខ្លួនថា៖ សូមរិះគន់ធម្មតាទៅបានហើយមិនបាចជេរគាត់ទេ គិតថាឡើងវ៉ៃនឹងស្រួលអី?
គួរបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលអ្នកប្រដាល់គុនខ្មែរ គង់ សំបូរ បានមានឪកាសបង្ហាញខ្លួនក្នុងកម្មវិធី ONE Champions តែទោះបីជាយ៉ាងណាក៏ដោយ គុនខ្មែររូបនេះចាញ់ដៃគូដោយពិន្ទុតែប៉ុណ្ណោះ៕