លទ្ធផលការពិន័យសមាជិកបឹងកេត និងអាយអេសដង្កោសែនជ័យចេញហើយ
ទំព័រ Facebook ក្នុងស្រុកមួយបានចុះផ្សាយពីការពិន័យលើកីឡាករ ក្រុមការងារគ្រូបង្វឹក និងក្លិបបឹងកេត ក៏ដូចជាអាយអេសអាយដង្កោសែន់ជ័យដែលបានប៉ះគ្នាកាលពី២សប្ដាហ៍មុន។
ក្នុងនោះមានដូចជា ៖
ក្រោយការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទីពីរ រវាង អាយ អេស អាយ ដង្កោសែនជ័យ ទល់នឹង បឹងកេត កាលពីសប្តាហ៍មុន
⛔ កីឡាករ ជា វេសលី ត្រូវបានគណៈកម្មការវិន័យ ពិន័យ ៤ប្រកួត និងប្រាក់ ២៥ម៉ឺនរៀល ពីបទប្រើកាយវិការមិនសមរម្យ និងជេរប្រមាថមន្រ្តីការប្រកួត
⛔ លោកគ្រូជំនួយ លី រ៉ាវី ត្រូវបានគណៈកម្មការវិន័យ ពិន័យ ៤ប្រកួត និងប្រាក់ ២០ម៉ឺនរៀល ពីបទប្រើកាយវិការមិនសមរម្យ និងជេរប្រមាថមន្រ្តីការប្រកួត
⛔ ក្លិបបឹងកេត ត្រូវបានគណៈកម្មការវិន័យ ពិន័យ ២លានរៀល ពីបទមិនបានគ្រប់គ្រងអ្នកគាំទ្រឱ្យបានល្អ បណ្តាលឱ្យចូលទីលាន និងជេរប្រមាថមន្រ្តីការប្រកួត
⛔ ក្លិបអាយ អេស អាយ ដង្កោសែនជ័យ ត្រូវបានគណៈកម្មការវិន័យ ពិន័យ ១លានរៀល ពីបទមិនបានគ្រប់គ្រងសណ្តាប់ធ្នាប់ និងសន្តិសុខពេលប្រកួត