Napoli ប្ដូរឈ្មោះកីឡដ្ឋានខ្លួនជំនួសដោយឈ្មោះលោក Maradona
Napoli បានផ្លាស់ប្ដូរឈ្មោះកីឡដ្ឋានរបស់ខ្លួនពី Stadio San Paoloទៅជា Diego Maradona Stadium ដើម្បីជាការរំឭកដល់អតីតខ្សែប្រយុទ្ធរូបនេះដែលធ្លាប់ចំណាយពេលប្រកបអាជីពនៅទីនោះពីចន្លោះឆ្នាំ១៩៨៤ដល់១៩៩១។
អតីតវីរបុរសបាល់ទាត់អាហ្សង់ទីនបានទទួលមរណភាពកាលខែវិច្ឆិកា ដោយគាំងបេះដូង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។
ការផ្លាស់ប្ដូរនេះត្រូវបានផ្ដួចផ្ដើមឡើងដោយប្រធានក្លិប Napoli លោក Aurelio de Laurentiis និងទទួលបានភ្លើងបៃតងពីក្រុមប្រឹក្សាក្រុង Naples។
លោក Luigi de Magistris បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតនៃការផ្លាស់ប្ដូរ។
សេចក្ដីថ្លែងការណ៍ពីក្រុង Naples ឲ្យដឹងថា គុណបំណាច់របស់លោក Maradona ទទួលបានមកវិញនូវសេចក្ដីស្រលាញ់ដោយឥតលក្ខខណ្ឌ។
រយៈពេល៧ឆ្នាំនៅ Napoli លោក Maradona បានរួមចំណែកឈ្នះ Serie A ពីរលើក, UEFA Cup, Coppa Italia និង Super Coppa Italia៕