Man Utd ចង់បានខ្សែការពារស្លាបឆ្វេងរបស់ក្រុម Real Madrid
(BC-99)
យោងតាមសារព័ត៌មាននានានៅក្នុងប្រទេសអេស្ប៉ាញបានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានចាប់អារម្មណ៍លើការចុះហត្ថលេខាទិញយកខ្សែការពារឆ្វេង Sergio Reguilon របស់ក្រុម Real Madrid ។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានក្លិប Sevilla ខ្ចីយកទៅលេងកាលពីរដូវកាលមុនហើយនៅពេលបច្ចុប្បន្ននេះ Real មានគោលបំនងលក់កីឡាកររូបនេះជាអចិន្ត្រៃយ៍។
យោងទៅតាមសារព័ត៌មាន AS បានអោយដឹងថាបិសាចក្រហមបានធ្វើសំណើរទិញទៅកាន់ក្រុមដែលមានមូលដ្ឋាននៅរាជធានី Madrid បន្ទាប់ពីលោក Ole Gunnar Solskjaer មានចំណាប់អារម្មណ៍ទៅលើ Sergio Reguilon។
Real Madrid ដែលជាក្លិបដ៏ធំនៅលើពិភពលោកនេះចង់បានប្រាក់មួយចំនួននៅរដូវក្តៅនេះដោយការលក់កីឡាកររបស់ពួកគេខ្លះចេញខណៈដែលខ្សែការពារក៏នៅទំនេរច្រើនដូចជា Ferland Mendy, Marcelo និង Reguilon នេះជាដើម។
តម្លៃខ្លួនកីឡាករអេស្ប៉ាញរូបនេះត្រូវបានគេប៉ាន់ស្មានប្រហែលជា ២៥ លានផោនហើយកិច្ចព្រមព្រៀងនឹងភ្ជាប់ជាមួយនូវការទិញត្រឡប់មកវិញដែរ។
រីឯ Sevilla ឯណោះវិញក៏មានចំណាប់អារម្មណ៍ក្នុងការនាំយក Reguilon ត្រលប់ទៅ Andalusia វិញផងដែរប៉ុន្តែត្រូវបានជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ។