Manny Pacquiao បង្ហោះវីដេអូជាមួយ Floyd Mayweather បង្ហាញតម្រុយជួបគ្នាម្តងទៀត (មានវីដេអូ)
កាលពីម្សិលមិញ ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការជ្រួលច្របល់ក្រោយពីបានបង្ហោះវីដេអូពីដៃគូប្រកួតចាស់ Floyd Mayweather ក្នុងអំឡុងពេលអ្នកទាំង២បានជួបគ្នានៅទីលានប្រកួតបាល់បោះ NBA មួយ។
យ៉ាងណាក្តីសម្រាប់វីដេអូនោះមិនបានបញ្ជាក់អំពីអ្វីឲ្យពិតប្រាកដឡើយ ប៉ុន្តែវាក៏អាចជាតម្រុយនៃការបង្ហើបពីការត្រៀមជួបគ្នារវាងអ្នកទាំង២សារជាថ្មីម្តងទៀត ដោយសារតែ Pacquiao បានបបួល Floyd មកប្រកួតគ្នាម្តងទៀត ក្រោយពេលគេបានយកឈ្នះពិន្ទុដោយឯកច្ឆន្ទលើអ្នកប្រដាល់អាមេរិក Adrien Broner ក្នុងការប្រកួតកាលថ្ងៃអាទិត្យទី២០ខែមករាឆ្នាំ២០១៩ ក្នុងការការពារខ្សែក្រវាត់ WBA (regular) welterweight របស់ខ្លួនបានសម្រេច។
គួររំលឹកថា Manny Pacquiao បានប្រកួតចាញ់ពិន្ទុ Floyd Mayweather ដោយឯកច្ឆន្ទក្នុងឆ្នាំ២០១៥ ហើយបាត់បង់ខ្សែក្រវាត់ WBO welterweight។ ដោយកាលនោះសំបុត្រទស្សនាផ្ទាល់បានឡើងថ្លៃខ្ពស់បំផុតរហូតដល់៣សែន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយប្រជាជនអាមេរិកដែលមើលតាមទូរទស្សន៍ (Pay Per View) ត្រូវបង់ប្រាក់ជិត១០០ដុល្លារ ខណៈមានមនុស្សរាប់លាននាក់ផ្សេងទៀតមើលនៅជុំវិញពិភពលោក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
យ៉ាងណាក្តីយោងតាមប្រភពដ៏ជិតស្និទរបស់គណកម្មការផ្គូរផ្គងការប្រកួតបានឲ្យដឹងថា ជំនួបអ្នកទាំង២អាចនឹងធ្វើឡើងសារជាថ្មីម្តងទៀតនៅក្នុងខែកក្កដាខាងមុខនេះ ប៉ុន្តែមិនទាន់ដឹងច្បាស់ពីទីតាំងប្រកួតនៅឡើយទេ។
ទស្សនាវីដេអូ៖
Posted by Manny Pacquiao on Monday, 21 January 2019
ចុះប្រិយមិត្តគិតថាអ្នកទាំង២ខាងលើអាចជួបគ្នានៅលើសង្វៀនសារជាថ្មីម្តងទៀតបានដែរឬទេ?