ទីបំផុត ឡុង សុភី បានធ្វើតាមសំដីអ្នកម្តាយដែលបានប្រាប់មុនចែកឋាន(មានវីដេអូ)
អ្វីដែល ឡុង សុភី បាននិយាយមុនការប្រកួតថារូបគេនឹងប្រកួតឲ្យមានការជក់ចិត្តហើយឈប់វ៉ៃលំៗយកតែលុយនោះ ទីបំផុតជង្គង់ពិឃាដគុនខ្មែររូបនេះពិតជាបានធ្វើដូចសំដីដែលរូបគេបាននិយាយមែន។
សូមរំលឹកថា គ្រាដែលម្តាយ ឡុង សុភី ឈីធ្ងន់នៅមន្ទីរពេទ្យមុននឹងចែកឋានទៅ រូបគាត់បានផ្តែរផ្តាំឲ្យ ឡុង សុភី ព្យាយាមប្រកួតឲ្យមានការគាំទ្រពីសំណាក់ទស្សនិកជនឡើងវិញកុំវៃមួយៗ បើដាក់ចិត្តឡើងប្រកួតហើយត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។ សំដីរបស់អ្នកម្តាយ បានដក់ជាប់ក្នុងចិត្តរបស់ ឡុង សុភី រហូតមកដល់សព្វថ្ងៃនេះ ហើយការប្រកួតរបស់អ្នកប្រដាល់គុនខ្មែររូបនេះពិតជាមានការប្រែប្រួលមែន ដោយរូបគេបានផ្តួលកីឡាករមកពីប្រទេសថៃ ឈូកណាំឆៃ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣។
ជាមួយគ្នានេះផងដែរ ឡុង សុភី ក៏បាននិយាយអំពីចំណុចខ្សោយរបស់កីឡាករថៃ ឈូក ណាំឆៃ ថា៖ តាមពិតទៅកីឡាករគុនថៃរូបនេះពិតជាល្អជង្គង់មែន តែដោយសារតែចាញ់ជំហរ និងកាច់ឡាំជង្គង់ទើបធ្វើឲ្យរូបខ្លួនអាចឡើងជង្គង់ផុយៗយកឈ្នះបាន៕
-មានវីដេអូ ឡុង សុភីនិយាយក្រោយប្រកួតឈ្នះ