
សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់ ការប្រកួតដ៏កក្រើកចាប់ផ្តើមបន្តទៀតហើយ
បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តដែលមានអ្នកទស្សនាដោយផ្ទាល់រាប់ពាន់នាក់ និងអ្នកគាំទ្ររាប់លាននាក់ទៀតទស្សនាតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់ បាននិងកំពុងក្លាយជាប្រធានបទដ៏ពិសេសសម្រាប់អ្នកស្នេហាកីឡាគុនខ្មែរ។
ត្រូវបានទទួលស្គាល់ថាជាព្រឹត្តិការណ៍ប្រកួតដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិ សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់ នឹងបន្តព្រឹត្តិការណ៍ប្រកួតដ៏កក្រើកទីពីររបស់ខ្លួន ដោយចម្រាញ់មកនូវកំពូលកីឡាករគុនខ្មែរចំនួន ៥រូប ដើម្បីប្រកួតជាមួយកីឡាករអន្តរជាតិមកពី ៥ប្រទេសផ្សេងគ្នាដូចខាងក្រោម៖
Championship Fight
កីឡាករ យ៉េន ឌីណា (កម្ពុជា) ប្រកួតជាមួយកីឡាករ អានីល មេត្តា (ឥណ្ឌា)
Super Fight
កីឡាករ ឈឿង ល្វៃ (កម្ពុជា) ប្រកួតជាមួយកីឡាករ អាឡិចសែនឌើ មេឆែល (អង់គ្លេស)
Rising Stars Fight
កីឡាករ ឃីម បូរ៉ា (កម្ពុជា) ប្រកួតជាមួយកីឡាករ ហឺរីខែន សរដេឆាថន (ថៃ)
កីឡាករ អមរិន ភូថង (កម្ពុជា) ប្រកួតជាមួយកីឡាករ មហាមេដ អេសម៉ែអ៊ីល (អ៊ីរ៉ង់)
កីឡាការិនី ទូន ស្រីពីន (កម្ពុជា) ប្រកួតជាមួយកីឡាការិនី ប្រាបារ៉ា អាហ្គីយ៉ា (ប្រេស៊ីល)
សូមអ្នកគាំទ្រគុនខ្មែរទាំងអស់អញ្ជើញទស្សនាផ្ទាល់ដោយឥតគិតថ្លៃនៅកីឡដ្ឋានជាតិមរតកតេជោ ឬតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន ឬទំព័រហ្វេសប៊ុក Red Bull Cambodia នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៥ល្ងាចតទៅ។ គោជល់ ជំរុញទឹកចិត្តមោះមុតអង់អាច!