Takumu របស់ទ័ពឡើងកំពូលតារាង Top Scorer ជំនួស Haber
ខ្សែប្រយុទ្ធ Takumu Nishihara របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានឡើងទៅកាន់កំពូលតារាងអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌ Cambodian Premier League ជំនួស Marcus Haber។
Takumu រកបានគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ៥ទល់នឹង១របស់ទ័ពលើអង្គរថាយហ្គឺរកាលថ្ងៃសៅរ៍ ទី២៣ ខែកក្កដា។ មានន័យថា មកទល់ពេលនេះកីឡាករជនជាតិជប៉ុនរូបនេះមាន១៥គ្រាប់ឈរលើ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ១គ្រាប់។
នេះជាការរកបានចាប់ពី៣គ្រាប់ឡើងក្នុងមួយប្រកួតជាលើកទី៣សម្រាប់ Takumu ផងដែរ៕