គ្រូអង់គ្លេស ថា World Cup ឆ្នាំនេះនឹងកំណត់វាសនាខ្លួន
លោក Gareth Southgate និយាយថា លទ្ធផលក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នឹងបញ្ជាក់ពីវាសនារបស់ខ្លួនក្នុងតំណែងអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ទោះកិច្ចសន្យានៅសល់ដល់ឆ្នាំ២០២៤។
ក្រុមតោកំណាចបានត្រូវបានកាត់ទៅ Nations League លំដាប់ទី២ ក្រោយចាញ់អ៊ីតាលី១ទល់នឹង០នៅក្រុង Milan កាលថ្ងៃសុក្រ ទី២៣ ខែកញ្ញា។
ពួកគេនឹងប៉ះអាល្លឺម៉ង់នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ហើយនេះជាលើកទី១ហើយតាំងពីឆ្នាំ២០១៤មកដែលអង់គ្លេសមិនបានឈ្នះសោះក្នុងចំណោម៥ប្រកួត តាំងពីឆ្នាំ២០១៤មក។
លោក Southgate ថ្លែងបែបនេះ “៖ ខ្ញុំដឹងថា វានឹងទៅជាយ៉ាងណា អាស្រ័យលើលទ្ធផល World Cup ឆ្នាំនេះ។ បើមិនល្អទេ មានតែទៅហើយ។”
លោក Southgate ដឹកនាំអង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup កាលឆ្នាំ២០១៨ និងផ្ដាច់ព្រ័ត្រ Euro លើកដំបូង ក្នុងឆ្នាំ២០២១៕