Manchester United កំពុងលួងលោមអ្នកចាំទី Dean Henderson ឱ្យស្នាក់នៅក្លឹបក្នុងខែមករានេះជាបន្តទៀត!
អ្នកចាំទី Dean Henderson មានបំណងចង់ចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើគេមិនអាចយកដំណែងដៃទីមួយពី David De Gea មកវិញបាននោះទេ ស្របពេលដែលក្លិប Newcastle United ក៏កំពុងចាប់អារម្មណ៍លើអ្នកចាំទីវ័យ២៤ឆ្នាំ សញ្ចាតិអង់គ្លេសរូបនេះ។ ដោយឡែកក្លឹប Manchester United កំពុងលួងលោមអ្នកចាំទី Dean Henderson ឱ្យស្នាក់នៅក្លឹបក្នុងខែមករានេះជាបន្តទៀត ដោយសារតែព្រួយបារម្ភបញ្ហារបួស និងហានិភ័យណាមួយកើតឡើងចំពោះកីឡាករ David de Gea៕