ឫស្សីកែវ ឡើងផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យ
ក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យរដូវកាល២០២៣ ហើយ ក្រោយបន្តឈ្នះក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ជើងទី២ ដោយលទ្ធផល៣ទល់នឹង០ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។
កាលជើងទី១ ក្រុមវិទ្យាល័យឫស្សីកែវបានយកឈ្នះ៦ទល់នឹង១ ដូច្នេះសរុបទាំង២ជើង ឈ្នះ៩ទល់នឹង១។
ដូច្នេះក្រុមវិទ្យាល័យឫស្សីកែវត្រូវរង់ចាំក្រុមឈ្នះរវាងក្រុមវិទ្យាល័យឥន្ទ្រទេវី និងក្រុមវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ដែលត្រូវលេងជើងទី២ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា នេះ។
កាលជើងទី១ ក្រុមឥន្ទ្រទេវី ឈ្នះ៥ទល់នឹង២៕