កុំភ្លេចថ្ងៃនេះផ្ដាច់ព្រ័ត្របាល់ទាត់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២៣ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
ក្នុងនោះ ក្រុមខេត្តត្បូងឃ្មុំត្រូវប៉ះក្រុមខេត្តកំពង់ចាម នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦និង៣០នាទីល្ងាច។ ចំណែកការប្រកួតយកលេខ៣រវាងក្រុមខេត្តបន្ទាយមានជ័យ និងក្លិបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ នឹងធ្វើឡើងនៅម៉ោង៣និង៣០នាទីរសៀល។
មុនឡើងមកកាន់វគ្គចុងក្រោយនេះ ក្រុមត្បូងឃ្មុំបានទម្លាក់ក្រុមខេត្តបន្ទាយមានជ័យ និងក្រុមខេត្តកំពង់ចាម បានយកឈ្នះក្រុមសន្តិភាពខេត្តកំពង់ធំ។
នេះក៏ជាលើកទី៤ដែរដែលក្រុមត្បូងឃ្មុំឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្ត បន្ទាប់ពីធ្លាប់លើកពានកាលឆ្នាំ២០១៩ ហើយឆ្នាំ២០២០ និង២០២១ បានជើងឯករង៕