ប្រធានាធិបតីអាហ្សង់ទីន បានអំពាវនាវឲ្យ Messi ត្រឡប់មកក្លិបចាស់វិញ
ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez បានអំពាវនាវ ឲ្យ Lionel Messi វិលត្រឡប់មកស្រុកកំណើតវិញនិងបញ្ចប់អាជីពជាមួយ Newell’s Old Boys ។
គួរបញ្ជាក់ថា អនាគតរបស់ Messi បានលេចធ្លាយលើបណ្តាញព័ត៌មានកាលពីសប្តាហ៍មុន បន្ទាប់ពីកីឡាកររូបនេះបានផ្តល់សំណើផ្ទេរដ៏ភ្ញាក់ផ្អើលមួយនៅឯក្លិប Barcelona ។
ជាមួយគ្នានេះ ការចង់ចាកចេញពីទឹកដី Camp Nou របស់ Messi កំពុងមានបញ្ហាចម្រូងចម្រាសជាមួយ La Liga ដែលថ្មីៗនេះបានប្រកាសថាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹប តែបើចង់ចេញ ក្លិបផ្សេងដែលចង់បាន Messi ត្រូវទិញផ្តាច់កុងត្រាក្នុងចំនួន ៧០០អឺរ៉ូជាមុនសិន៕