
បើ Pogba ហ៊ានទៅ Juventus វិញនោះគេអាចនឹងត្រូវកាត់ថ្លៃនឿយហត់ពាក់កណ្ដាលឯណោះ
យោងតាមរបាយការណ៍បានឱ្យដឹងថា Paul Pogba នឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលប្រសិនបើគេចង់ចូលរួមជាមួយ Juventus វិញនៅពេលដែលកិច្ចសន្យារបស់គេនៅ Old Trafford ផុតកំណត់នៅរដូវក្តៅនេះ។
Pogba នៅតែសម្រេចចិត្តលើការផ្លាស់ប្តូរបន្ទាប់របស់កីឡាករបារាំងរូបនេះ ត្រូវបានក្លឹបផ្សេងចង់បានដូចជា Juventus និង PSG។
ទោះជាយ៉ាងណាក៏ដោយ Juventus កំពុងត្រៀមទឹកប្រាក់ថ្លៃនឿយហត់ប្រមាណជា ៨លានផោនក្នុងមួយរដូវកាលប៉ុណ្ណោះ ដែលនេះតម្លៃនេះត្រឹមតែជាងពាក់កណ្តាលនៃប្រាក់ឈ្នួល 15 លានផោនបច្ចុប្បន្នរបស់គាត់នៅ Old Trafford ៕
-Monsoon