កីឡាការិនីរត់ប្រណាំងម្នាក់ធ្វើអត្តឃាត ក្រោយរកឃើញមានបញ្ហាបេះដូង
កីឡាការិនី Emilia Brangefalt វ័យ ២១ ឆ្នាំ បានធ្វើអត្តឃាត បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានចង្វាក់បេះដូងខ្ពស់ ហើយត្រូវបញ្ឈប់ការហ្វឹកហាត់ និងការប្រកួត។
Brangefalt បានឈ្នះមេដាយសំរឹទ្ធ៤០គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ World Trail Running Championships ឆ្នាំ២០២២ នៅក្រុងឈៀងម៉ៃ ប្រទេសថៃ ហើយបានជាប់ចំណាត់ថ្នាក់លេខ៥ក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំនេះនៅក្រុង Innsbruck ប្រទេសអូទ្រីស។
នៅពេលដែលអាជីពរបស់នាងកំពុងដំណើរការ កីឡាការិនីជនជាតិស៊ុយអែតរូបនេះត្រូវសម្រាករយៈពេលយូរដោយសារតែត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានចង្វាក់បេះដូងខ្ពស់ខ្លាំង។
នៅលើ Instagram កាលពីថ្ងៃទី៤ ខែវិច្ឆិកា នាងបានរៀបរាប់ពីទុក្ខលំបាកដែលនាងបានស៊ូទ្រាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ Brangefalt បានសរសេរថា “៖គ្រាន់តែដើរក៏ឈឺដែរ” ។ ខ្ញុំបានទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពច្រើនជាង ២០ដងហើយរាល់ពេលដែលលទ្ធផលតេស្តគឺល្អ។ ប៉ុន្តែរាងកាយរបស់ខ្ញុំនៅតែមានភាពតានតឹងខ្លាំងទោះបីជាខ្ញុំបានផ្តល់ឱ្យវាច្រើនខែកន្លងមកក៏ដោយ។”