
ហង្សក្រហម Liverpool ហាក់មិនបារម្ភទាល់តែសោះថាជើងស៊ុតនេះចេញពីក្លឹប
លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ Liverpoool និយាយថា លោកមានភាពវិជ្ជមានខ្លាំងអំពីការរំពឹងទុកលើខ្សែប្រយុទ្ធ Mohamed Salah ក្នុងការបន្កកិច្ចសន្យាជាមួយ Liverpool លើសពីចុងបញ្ចប់នៃរដូវកាលក្រោយ។
ក្នុងនោះសាមីខ្លួន Mo Salah វិញបាននិយាយថា អនាគតរបស់គេគឺស្ថិតនៅក្នុងដៃ Liverpool ហើយថាគេមិនស្នើសុំរឿងដែលថារូបគេចង់បានប្រាក់ឈ្នួល ៣០០,០០០ ផោនក្នុងមួយសប្តាហ៍ទេ។ជុំវិញរឿងនេះ លោក Klopp បាននិយាយថា “លោកដឹងថារូបគេចង់ស្នាក់នៅបន្តទៀត ព្រោះទីនេះជាផ្ទះរបស់គេ ហើយអ្នកគាំទ្រក៏មិនភ័យខ្លាចដូចសារព័ត៍មានចុះផ្សាយដែរ។
សូមបញ្ចាក់ថា Mohamed Salah បានទាត់បញ្ចូលទីបាន ១៤៨ គ្រាប់ក្នុង ២២៩ ប្រកួតសម្រាប់ Liverpool ចាប់តាំងពីផ្ទេរពី Roma នៅរដូវក្តៅឆ្នាំ២០១៧។ ទម្រង់នៃការទាត់បញ្ចូលទីរបស់គេបានជួយ Liverpool ឈ្នះជើងឯកអឺរ៉ុបលើកទីប្រាំមួយក្នុងឆ្នាំ២០១៩ និងបញ្ចប់ការរង់ចាំរយៈពេល ៣០ ឆ្នាំសម្រាប់ពានរង្វាន់លីគក្នុងស្រុកនៅរដូវកាលបន្ទាប់។
អត្ថបទ៖ Monsoon