គេចង់បានច្រើនពេក ពេលនេះChelsea មានវិធីទប់កីឡាករល្អម្នាក់នេះអោយនៅក្លឹបជាបន្តទៀត
លោក Thomas Tuchel គ្រូបង្វឹក Chelsea និយាយថាមានទំនុកចិត្តលើខ្សែការពារ Antonio Rudiger នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីដើម្បីបន្តនៅជាមួយក្រុមតោខៀវបន្តទៀត ហើយកីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ២៨ឆ្នាំ អាចចរចាទៅកាន់ក្លិបផ្សេងៗបាន ហើយនឹងផុតកិច្ចសន្យានៅចុងឆ្នាំ២០២១-២២។
Rudiger ដែលជាអ្នកទាត់បញ្ចូលទីជួយChelsea យកឈ្នះ Tottenham វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup បច្ចុប្បន្ននេះកំពុងតែត្រូវបានក្លឹបធំៗឃ្លាំមើលហើយបើសិនជា Chelsea ហ៊ានទំលាក់ដៃក្នុងការថែរក្សាកីឡាករម្នាក់នេះក្នុងទីផ្សារដោះដូរកីឡាកររដូវរងារ ក្លឹបដូចជា Real Madrid, PSG , Bayern Munich នឹងមិនអោយឪកាសនេះរំលងនោះទេ។
លោក Tuchel បាននិយាយថា “អ្វីៗគឺច្បាស់ហើយ។ ការពិភាក្សាកំពុងបន្ត ហើយយើងមានទំនុកចិត្ត។ យើងមានរបស់ដែលត្រូវផ្តល់ជូន ,ហើយ Rudiger គឺជាកីឡាករដែលពាក់អាវ Chelsea និងក្លឹប Chelsea ។”
សូមបញ្ចាក់ថាRudiger ចូលរួមជាមួយ Chelsea ក្នុងតម្លៃ ២៩ លានផោនពី Roma កាលពីខែ កក្កដា ឆ្នាំ២០១៧ និងឈ្នះពានរង្វាន់ FA Cup, Europa League និង European Super Cup កំឡុងពេលនៅកីឡដ្ឋាន Stamford Bridge៕
អត្ថបទ៖ Monsoon