
Messi ចង់ឱ្យ Modric ទៅ Inter Miami
Lionel Messi ចង់ឱ្យ Inter Miami ផ្ទេរយក Luka Modric ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីកិច្ចសន្យារបស់គេនៅ Real Madrid ផុតកំណត់។
អតីតខ្សែប្រយុទ្ធក្រុម Real Madrid លោក Pedja Mijatovic បាននិយាយថា Inter Miami កំពុងខិតជិតក្នុងការផ្ទេរ Modric តាមការលើកឡើងរបស់ Messi ។ បច្ចុប្បន្នក្លិបអាមេរិចខ្វះខ្សែបម្រើប្រយុទ្ធលំដាប់ខ្ពស់ ហើយ Messi ជឿជាក់ថាតារាក្រូអាតគឺជាដំណោះស្រាយដ៏ត្រឹមត្រូវ។
Mijatovic បាននិយាយនៅលើ Cadena Ser កាលពីថ្ងៃទី០១ ខែតុលាថា “Modric បានទទួលការផ្តល់ជូនពីក្លឹបអាមេរិកជាច្រើន និងពី Inter Miami ជាពិសេស។ នៅប្រទេសក្រូអាត ប៉ុន្មានថ្ងៃមុន Modric បានជួប David Beckham ហើយពួកគេបានចេញទៅញ៉ាំអាហារជាមួយគ្នា។”
បន្ទាប់ពីការបង្ហាញខ្លួនរបស់ Jude Bellingham នៅរដូវកាលនេះ Modric លែងលេងជាប្រចាំឲ្យ Real ទៀតហើយ។ ខ្សែបម្រើវ័យ៣៨ឆ្នាំរូបនេះលេងបានត្រឹមតែ ២០៥ នាទីប៉ុណ្ណោះនៅដើមរដូវកាលថ្មី។ ដូច្នេះហើយ Real ចែកផ្លូវ Modric នៅខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលកុងត្រានឹងផុតកំណត់។ ក្នុងករណីនេះ Inter Miami អាចផ្ទេររូបគេដោយឥតគិតថ្លៃ៕