Chelsea ចង់យក Lewandowski ជំនួស Lukaku
សារព័ត៌មាន ESPN បានរាយការណ៍ថា លោក Thomas Tuchel អ្នកចាត់ការ Chelsea ចង់ទិញយក Robert Lewandowski ទៅជំនួស Romelu Lukaku តែមើលទៅទំនងជួបឧបសគ្គច្រើន។
ក្រោយវិលទៅ Chelsea ក្នុងតម្លៃ១១៥លានអឺរ៉ូនៅរដូវកាលមុន Lukaku រកបានតែ៨គ្រាប់ពីការចូលលេង២៦ប្រកួតនៅ Premier League ដូច្នេះគេចង់វិលទៅ Inter Milan វិញ។ Chelsea ចង់វ៉ៃចេញខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិករូបនេះដើម្បីបានលុយខ្លះយកទិញជើងស៊ុតថ្មី ប៉ុន្តែ Inter Milan ចង់ត្រឹមខ្ចីប៉ុណ្ណោះ។
ដោយឡែក លោក Tuchel តែងតែសរសើរសមត្ថភាពរបស់ Lewandowski ទោះគេមិនធ្លាប់លេងនៅ Premier League។ ខ្សែប្រយុទ្ធប៉ូឡូញកំពុងត្រៀមចេញពី Bayern Munich និងចង់ទៅចូលរួមជាមួយ FC Barcelona ឯណោះទេ៕