ក្រុមកាំភ្លើងធំ Arsenal មានចំណាប់អារម្មណ៍លើអ្នកចាំទី Freddie Woodman របស់សារិការព្រៃ Newcastle United
(BC-99)
Arsenal គឺជាក្រុមមួយដែលត្រៀមរួចរាល់ក្នុងការប្រជែងយកអ្នកចាំទី Freddie Woodman របស់ Newcastle នៅរដូវក្តៅនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមកាំភ្លើងធំបានចូលរួមប្រជែងទិញកីឡាករវ័យ 22 ឆ្នាំរូបនេះរួមជាមួយនិងក្រុមឯទៀតដែលមានដូចជា Everton, Fulham និង Celtic ជាដើម។
Woodman កំពុងតែជាប់កិច្ចសន្យានៅ Newcastle រហូតដល់ដំណាច់រដូវកាលក្រោយប៉ុន្តែកីឡាកររបស់ក្រុម Magpies(សារិការព្រៃ) រូបនេះត្រូវបានគេរំពឹងទុកថានឹងត្រូវក្លិបលក់ដើម្បីយកថវិការជាជាងទុកឱ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួននៅថ្ងៃក្រោយ។
ទោះបីជាគេមើលឃើញថា Woodman ជាអ្នកចាំទីម្នាក់ដែលមានសក្តានុពលដ៏អស្ចារ្យក៏ដោយក៏រូបគេមិនទាន់បានបង្ហាញខ្លួននៅក្របខ័ណ្ឌ Premier League អោយ Newcastle United នៅឡើយទេ ក៏ប៉ុន្តែក៏ធ្លាប់បានបង្ហាញខ្លួនចំនួនបីដងក្នុងក្របខ័ណ្ឌ FA Cup នៅរដូវកាលនេះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$