២៨០លានអឺរ៉ូ ធ្វើអោយ Real Madrid ឈឺក្បាលដើម្បីនាំយក Mbappe មកពង្រឹងក្លឹប
ទីផ្សារដោះដូរកីឡាករក្នុងតំបន់អឺរ៉ុបកំពុងមានការរំជើបរំជួលខ្លាំងនាពេលបច្ចុប្បន្ន ជាពិសេសអធិរាជស Real Madrid របស់អេស្ប៉ាញ កំពុងត្រូវការកីឡាករដែលមានសមត្ថភាពខ្ពស់យកមកពង្រឹងក្លឹប ក៏ដូចជាប្រជែងជាមួយគូរសត្រូវ FC Barcelona ផងដែរ។
ថ្មីៗនេះ Real Madrid កំពុងសំឡឹងឃើញកីឡាករសំខាន់ៗជាច្រើនដូចជា Sadio Mane របស់ Liverpool, Eden Hazard របស់ Chelsea, Pogba របស់ ManU និង Mbappe របស់ PSG ជាដើម។ កីឡាករទាំងនេះនិងតម្រូវអោយ Real Madrid ចំណាយលុយជាច្រើនមហាសាលដើម្បីនាំយកពួកគេមកកាន់កីឡដ្ឋាន Santiago Bernabeu នៅរដូវកាលក្រោយ។
ប៉ុន្តែថ្មីៗនេះ អធិរាជស បានប្រកាសថាពួកគេមិនទាន់បានទាក់ទងទៅកាន់ Mbappe រឺក៏ភ្នាក់ងាររបស់គេនៅឡើយទេ។ ម្យ៉ាងទៀត Real Madrid កំពុងពិចារណាលើងតំលៃខ្លួនដ៏ថ្លៃមហិមាររបស់ Mbappe ផងដែរ ដោយពួកគេអាចនិងបដិសេធលើសំណើរនេះ ហើយក៏និងដាចប្តូរគោលដៅចំបងទៅលើខ្សែបំរើ សេណេហ្គាល់ Sadio Mane និង ខ្សែប្រយុទ្ធ ប៊ែលស្សិក Eden Hazard វិញ។
រដូវកាលបាល់ទាត់ក្នុងទ្វីបអឺរ៉ុបដែលនិងបញ្ជប់នៅពាក់កណ្តាលខែ ឧសភាខាងមុខនេះ Mbappe ស៊ុតបញ្ចូលទីបាន ២៦គ្រាប់ និងបញ្ចូនបាល់អោយដៃគូបាន ៦លើក ក្នុងការប្រកួត២៣លើករបស់ក្របខណ្ឌ Liuqe 1 រួមជាមួយនិងទេពកោសល្យអស្ចារ្យជួយអោយបារាំងឈ្នះពានពិភពលោកទៀតនោះ ទើបធ្វើអោយ Real Madrid ក្រោមការដឹកនាំពី Zi Zou ចង់បានកីឡាកររូបនេះមកជួយក្លឹបនៅរដូវកាលក្រោយ៕