Ronald Koeman៖ ខ្ញុំនឹងដាក់ Antoine Griezmann លេងនៅទីតាំងដែលល្អបំផុតនៅ Barcelona
គ្រូបង្វឹក Barcelona លោក Ronald Koeman បាននិយាយថា នឹងបន្តដាក់ខ្សែប្រយុទ្ធ Antoine Griezmann នៅទីតាំងដែលល្អបំផុតមួយដើម្បីពង្រឹងគុណភាពបន្ថែមនៅក្នុងក្រុម។
បុរសជនជាតិហូឡង់បាននិយាយបន្តទៀតថា៖ “ខ្ញុំបាននិយាយជាមួយ Antoine Griezmann អំពីជំហរ និងទីតាំងនៃការលេងរបស់គេ។ យើងបានធ្វើការវិភាគអំពីទម្រង់លេងរបស់គេរួចហើយ ដោយខ្ញុំនឹងបំពេញការលេងតាមភាពប៉ិនប្រសព្វរបស់គេបន្ថែមទៀត។”
គួរឱ្យដឹងថា ក្នុងរដូវកាលថ្មីនេះ អតីតសមាជិក Real Sociedad និង Atletico Madrid នៅមិនទាន់អាចរកគ្រាប់បាល់នៅឡើយទេឱ្យ FC Barcelona ក្រោមការដឹកនាំរបស់បុរសជនជាតិហូរឡង់ បើទោះរូបគេស្ថិតនៅក្នុងជម្រើស១១នាក់ដំបូងជានិច្ចយ៉ាងណាក៏ដោយ។