រឿងរ៉ាវទាំង៥ដែលបានកើតឡើងនាការប្រកួត UCL នាយប់មិញនេះ
១- តើអ្នកដឹងទេ? ខ្សែបម្រើ Jack Grealish គឺជាកីឡាករសញ្ជាតិអង់គ្លេសដំបូងគេដែលរកបានទាំងគ្រាប់បាល់ និង Assist ក្នុងការបង្ហាញខ្លួនលើកដំបូងនៅក្របខ័ណ្ឌ UEFA Champions League ក្នុងជំនួបជាមួយ RB Leipzig កាលពីយប់មិញ បញ្ចប់ទៅដោយលទ្ធផលជ័យជំនះ ៦ ទល់នឹង ៣។ ចាប់តាំងពីខ្សែបម្រើប្រយុទ្ធ Wayne Rooney គ្រាលេងនៅ Man United ដែលធ្លាប់រកបានគ្រាប់បាល់ Hattrick និង Assist ទល់នឹងក្រុម Fenerbahçe S.K. កាលពីខែកញ្ញា ឆ្នាំ ២០០៤ ។
២-ក្លិប FC Sheriff គឺជាក្លិបរបស់សាធារណរដ្ឋម៉ុលដូវ៉ា ដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រដែលបានឡើងមកលេងនៅ UEFA Champions League។ ពួកគេបានយកឈ្នះការប្រកួតដំបូង ទល់នឹងក្រុមភ្ញៀវ FC Shakhtar Donetsk ក្នុងលទ្ធផល ២ ទល់នឹង ០ កាលពីយប់មិញ។ ក្លិប FC Sheriff បានបង្កើតឡើងនៅឆ្នាំ ១៩៩៧ (២៤ឆ្នាំ) ធ្លាប់ឈ្នះពានលីគកំពូលប្រទេសម៉ាដូវ៉ា ១៩លើក និងលើកពានផ្សេងៗទៀតនៅក្នុងស្រុកជាច្រើនផងដែរ។
៣-ខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រ កីឡាករ Sebastien Haller ស៊ុតបញ្ចូលទី ៤គ្រាប់ម្នាក់ឯង ជាលើកដំបូងរបស់ខ្លួនក្នុងពានរង្វាន់ UEFA Champions League រួមចំណែកជួយឱ្យក្រុម AFC Ajax លុតក្រុមម្ចាស់ផ្ទះ Sporting CP ក្នុងលទ្ធផល ៥ ទល់និង ១ កាលពីយប់មិញ។
៤-ខ្សែបម្រើ Jude Bellingham គឺជាកីឡាករសញ្ជាតិអង់គ្លេសក្មេងជាងគេ ដែលអាចរកគ្រាប់បាល់ក្រៅដីបាន នៅក្នុងពានរង្វាន់ UEFA Champions League ដោយរូបគេមានវ័យត្រឹមតែ ១៨ឆ្នាំ នឹង៧៨ថ្ងៃ តែប៉ុណ្ណោះ។ រូបគេរកបានមួយគ្រាប់នៅនាទី ២៦ ជួយឲ្យ Borussia Dortmund យកឈ្នះក្រុមម្ចាស់ផ្ទះ BeşiktaşK. ដែលជាក្លិបឡើងមកពីលីគកំពូលតួកគី នៅក្នុងលទ្ធផល ២ ទល់នឹង ១ ដែលជាជំនួបក្រៅដីកាលពីយប់មិញ។
៥-កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពានរង្វាន់ UEFA Champions League៖ ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ របស់ក្លិប Real Madrid កីឡាករ Rodrigo រកគ្រាប់បាល់ជ័យជំនះនៅនាទី ទី៨០ ទល់នឹងក្រុម Inter Milan នៅឯកីឡដ្ឋាន Estadio Alfredo Di Stefano ដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី១។