កីឡាករ Inter Milan ហ៊ានស្នើរសុំរឿងនេះពីប្រធានក្លិបក្រោយពីលើកពាន Supercoppa Italiana
កីឡាករក្លិប Inter Milan ទាំងអស់បានស្នើសុំរង្វាន់ពីប្រធានក្លិប Steven Zhang បន្ទាប់ប្រកួតឈ្នះ Juventus ក្នុងលទ្ធផល ២-១ យ៉ាងតឹងតែងហើយលើកពាន Supercoppa Italiana។
លោក Inzaghi ដែលចាគ្រូបង្វឹកបាននិយាយប្រាប់ថា “នេះជាពេលវេលាដ៏ល្អ យើងកំពុងស្ថិតនៅកំពូលតារាងស្រាប់ យើងត្រូវតែយកពានលីគមកបន្ថែមទៀតរដូវកាលនេះ។ មិនតែប៉ុណ្ណោះលោក Inzaghi ក៏បានអរគុណចំពោះការស្រលាញ់គាំទ្ររបស់អ្នកគាំទ្រ Inter Milan ជុំវិញពិភពលោកដែលតែងជួយដល់ក្លិប និងជួយក្លិបបន្តគម្រោងទៅមុខយ៉ាងជោគជ័យបែបនេះ។
លោកSimone Inzaghi បញ្ចាក់បន្ថែមអោយដឹងថា “ប្រធានក្លិប លោក Steven Zhang វិញគឺសប្បាយចិត្តខ្លាំងណាស់សម្រាប់ការឈ្នះមួយនេះខណៈ កីឡាករទាំងអស់បានតបថា ពួកគេចង់បានរង្វាន់ ហើយខ្ញុំគិតថាប្រធានក្លិបនឹងមិនបដិសេដទេ។
សូមបញ្ជាក់ថា នេះជាពាន Supercoppa Italiana លើកទី៦សម្រាប់ Inter Milan ស្រពពេល Inter Milan ឈរចំណាត់ថ្នាក់លេខ៣ដែលមានពាននេះច្រើនបន្ទាប់ពី AC Milan ធ្លាប់ឈ្នះ៧ដង និង Juventus ធ្លាប់ឈ្នះ៩ដង៕
អត្ថបទ៖ Monsoon