
សមាជិក PSG ៣រូបធ្វើតេស្តមានសញ្ញាវិជ្ជមានវីរុសកូវីដ១៩ ក្រោយត្រឡប់ជុំគ្នាហ្វឹកហាត់ឡើងវិញ
សមាជិក Paris Saint-Germain ចំនួន៣រូប និងបុគ្គលិកក្លឹប១រូបទៀត ត្រូវបានធ្វើតេស្តមានសញ្ញាវិជ្ជមាននៃវីរុសកូវីដ១៩ ក្រោយត្រឡប់ជុំគ្នាហ្វឹកហាត់ឡើងវិញសម្រាប់ត្រៀមប្រកួតពានរង្វាន់ UEFA Champions League នាខែសីហាខាងមុខ។
ក្រុមអ្នកមាននៅបារាំងបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗអំពីករណីខាងលើនេះ ប៉ុន្តែមិនបានបញ្ចេញពីអត្តសញ្ញាណរបស់បុគ្គលដែលមានសញ្ញាវិជ្ជមាននៃវីរុសកូវីដ១៩ឡើយ។
គួរឱ្យដឹងថា ក្រុមរបស់មហាសេដ្ឋីអារ៉ាប់ខាងលើនេះក៏នៅមានភារកិច្ច២ធំៗទៀតផងដែរនៅខែកក្កដាខាងមុខនេះគឺ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de France និងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de la Ligue ផងដែរ។