សៀង ចន្ធា ហោះទៅកាតារថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ
សៀង ចន្ធា នឹងធ្វើដំណើរទៅកាន់ប្រទេសកាតារ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះហើយ ក្រោយបឹងកេតយល់ឱ្យគេផ្ទេរទៅក្រុមមួយនៅប្រទេសនោះលើកិច្ចសន្យាខ្ចីមួយរដូវកាល។ នេះបើតាមការឱ្យដឹងពីអ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត។
ថ្នាក់ដឹកនាំដដែលបញ្ជាក់ថា នេះជាឱកាសល្អសម្រាប់ចន្ធា និងបាល់ទាត់កម្ពុជាទាំងមូលដើម្បីទទួលបានបទពិសោធ និងបង្ហាញសមត្ថភាពក្នុងនាមជាកីឡាករខ្មែរ។ អ្នកស្រីថា បឹងកេតក៏ស្ដាយដែរ តែត្រូវតែឱ្យគេទៅលេងដើម្បីបានបទពិសោធថ្មី។ សូម្បីតែថ្លៃខ្ចីដែលក្លិបនៅកាតារផ្ដល់ឱ្យនោះ ក៏បឹងកេតមិនយកដែរ ដោយបង្វិលឱ្យចន្ធាប្រើប្រាស់ផ្ទាល់ខ្លួនវិញ។
គួរដឹងដែរថា សៀង ចន្ធា គឺជាកីឡាករទី១ហើយដែលចេញទៅប្រកបអាជីពនៅកាតារ៕