Haaland ស្បថមិនចាកចេញទៅណាពី Dortmund
(BC-99)
កំពូលអ្នកស៊ុតបាល់បញ្ចូលទី Erling Haaland បានសន្យាថាគេនឹងគិតពីផែនការចាកចេញទៅណាទេបន្ទាប់ពីបានប្រើជីវិតដ៏អស្ចារ្យនៅ Bundesliga ជាមួយ Borussia Dortmund ។
បន្ទាប់ពីបានផ្លាស់ចេញពី Salzburg ខ្សែប្រយុទ្ធ Haaland រកបាន ១៣ គ្រាប់ពីការចាប់ផ្តើម ១៤ ប្រកួតអោយក្រុម Dortmund ដែលនេះគឺជាទម្រង់លេងដ៏ល្អនិងបានទាក់ទាញចំណាប់អារម្មណ៍ក្លឹបកំពូលៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុបចំពោះកីឡាករម្នាក់នេះ។
Haaland មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Juventus មុនពេលចូលរួមជាមួយ Dortmund កាលពីខែមករាហើយកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថាគេសប្បាយចិត្តនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គេ។
នៅសារព័ត៌មាន Westdeutsche Allgemeine Zeitung សួរថាតើគេមានចិត្តចង់ចាកចេញពី Dortmund ដែរឬទេ Haaland បានឆ្លើយបដិសេធថា “ខ្ញុំមិនបានគិតពីពីរឿងនេះទេ។ ខ្ញុំមិនគិតច្រើនពេកអំពីអនាគតទេ ប៉ុន្តែខ្ញុំក្នុងពេលបច្ចុប្បន្ននេះវាគឺជាអ្វីដែលល្អបំផុតសម្រាប់អាជីពរបស់ខ្ញុំហើយវ។ សម្រាប់ហេតុផលនេះខ្ញុំបានជ្រើសរើសយក BVB ដោយមានការជឿជាក់ទាំងស្រុងថានឹងដំណើរការបានយ៉ាងល្អ។ Dortmund គឺជាក្លឹបធំបំផុតមួយនៅលើពិភពលោកហើយខ្ញុំបានចុះកុងត្រារយៈពេលវែងនៅទីនេះ។ ដូចដែលអ្នកបាននិយាយ គឺខ្ញុំទើបតែមកដល់ទីនេះ ដូច្នេះខ្ញុំមិនគិតអំពីការចាកចេញពីក្លឹបទេ”។
ក្នុងខណៈពេលដែល Dortmund កំពុងតែគិតគូចាត់ចែងអំពីអនាគតរបស់កីឡាករអង់គ្លេស Jadon Sancho និងកីឡាករខ្ចីពី Real Madrid Achraf Hakimi នោះ Erling Haaland បាននិយាយបង្ហើបថាគេមានបំណងលេងជាមួយអ្នកទាំងពីរនៅរដូវកាលក្រោយទៀត ក៏ប៉ុន្តែគេគ្មានសមត្ថភាពនិយាយបញ្ចុះបញ្ចូលពួកគេអោយនៅជាបន្តឡើយប្រសិនបើអ្នកទាំងពីរមិនចង់នៅជាមួយ Dortmund ទេនោះ ។