Ronaldo ថាមានតែខ្លួននឹង Messi តែប៉ុណ្ណោះដែលនៅចំនុចកំពូលបាល់ទាត់បានលើសពី១០ឆ្នាំ
ក្នុងរយៈពេល១ទសវត្សចុងក្រោយមកនេះ Cristiano Ronaldo និង Lionel Messi គឺជាគូប្រជែងគ្នានៅលើទីលានដោយអ្នកទាំំង២តែងតែបំបែកកំណត់ត្រា និងឈ្នះពានរង្វាន់ផ្សេងៗជាច្រើននៅក្នុងពិភពបាល់ទាត់។
សារព័ត៌មាន និងអ្នកគាំទ្រជាច្រើនបានយកមកវិភាគ វែកញែក អំពីសមត្ថភាពនិងសមិទ្ធផលរបស់កំពូលកីឡាករទាំំង២ខាងលើថាតើកីឡាកររូបណាគឺជាកីឡាករល្អជាងគេ។
ទាក់ទីននឹងបញ្ហាខាងលើនេះ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយថា៖ “តើមានកីឡាករប៉ុន្មាននាក់ដែលអាចរក្សាតំណែងកំពូលក្នុងពិភពបាល់ទាត់លើសពី១០ឆ្នាំបាន? ច្បាស់ណាស់… ជឿខ្ញុំទៅ! មានតែ២នាក់គត់គឺ ខ្ញុំ និង Lionel Messi តែប៉ុណ្ណោះ”។
គួរឱ្យដឹងថា គិតមកទល់ពេលនេះ Cristiano Ronaldo គឺជាម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ ខណេៈដែល Lionel Messi ឈ្នះពានរង្វាន់នេះបានចំនួន៦លើក។