
Man UTD សម្រេចការផ្ទេរ Onana ពី Inter Milan ក្នុងតម្លៃ៤៧លានផោន
Manchester United ទិញបានអ្នកចាំទី Andre Onana ពី Inter Milan ក្នុងតម្លៃ៥៥លានអឺរ៉ូ។ កីឡាករវ័យ២៧ឆ្នាំបានចុះកិច្ចសន្យា៥ឆ្នាំនៅ Old Trafford ភ្ជាប់ជម្រើសបន្ថែមមួយឆ្នាំទៀត។
អតីតអ្នកចាំទី Ajax គ្រោងនឹងចូលរួមជាមួយក្រុមថ្មីសម្រាប់ Pre-Season នៅសហរដ្ឋអាមេរិកផងដែរ។
Onana នឹងជំនួស David de Gea ជាអ្នកចាំទីជម្រើសដំបូងរបស់ Man Utd ក្រោយកីឡាករអេស្ប៉ាញរូបនេះបានចាកចេញកាលដើមខែកក្កដា។
គួរដឹងដែរថា Onana ធ្លាប់ជាយុវជន Barcelona ពីឆ្នាំ២០១០ដល់២០១៥ មុនផ្ទេរទៅក្រុមថ្នាល Ajax Amsterdam ឆ្នាំ២០១៥ដល់២០១៦ និងបានជាប់ក្រុមធំឆ្នាំ២០១៦ដល់២០២២។ ឆ្នាំ២០២២/២០២៣ គេលេងនៅ Inter Milan៕