
សូមកុំយល់ច្រឡំអំពីការបែកបាក់រវាងខ្ញុំនិង Milan ថាបណ្តាលមកពីលុយ!
(BC-99)
Gennaro Gattuso បានប្រកាសថាគាត់នឹងចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុម AC Milan ក្រោយពីមិនអាចជួយក្រុមដែលមានរហ័សនាមថា Rossoneri ចូលរួមការប្រកួតក្របខ័ណ្ឌ Champions League បានបើទោះបីជាក្រុមនេះបានទទួលជ័យជម្នះ 3-2 លើ SPAL កាលពីចុងសប្តាហ៍កន្លងទៅក៏ដោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Gattuso ដែលមានសុពលភាពក្នុងការដឹកនាំ AC Milan រហូតដល់ឆ្នាំ 2021 បានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លឹបដោយអតីតខ្សែបម្រើក្លឹបនេះនឹងមិនទទួលបានសំណងណាមួយឡើយ។
យោងតាមសារព័ត៌មាន Repubblica បាននិយាយថាការសម្រេចចិត្តចាកចេញពី AC Milan មិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែវាជាការសម្រេចចិត្តដែលគាត់ត្រូវធ្វើ។ “រយៈពេល 18 ខែមកនេះក្នុងនាមជាគ្រូបង្វឹករបស់ក្រុមមួយនេះ សម្រាប់ខ្ញុំមិនដូចនឹងអ្នកដទៃនោះទេ។ វាជាចំណូលចិត្តដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ ជាការពិតណាស់វាជាជម្រើសដ៏ឈឺចាប់ប៉ុន្តែខ្ញុំត្រូវតែធ្វើ។ ហេតុអ្វីបានជាខ្ញុំបោះបង់កិច្ចសន្យាពីរឆ្នាំនេះ? រឿងរ៉ាវរបស់ខ្ញុំជាមួយ Milan មិនមែនជាបញ្ហាលុយទេ “។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Gattuso បានចូលកាន់តំណែងនៅក្នុងខែវិច្ឆិកាឆ្នាំ 2017 បន្ទាប់ពីលោកត្រូវបានតម្លើងពីតួនាទីជាគ្រូបង្វឹកក្រុមយុវជន។ ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 របស់ក្រុម AC Milan ក្នុងក្របខ័ណ្ឌ Serie A រដូវកាលនេះគឺជាកម្រិតខ្ពស់បំផុតមួយរបស់ពួកគេចាប់តាំងពីរដូវកាល 2012-13 ។