
១១នាក់ដំបូងរបស់បែលហ្ស៊ិក និងទុយណេស៊ីយប់នេះ សុទ្ធតែខ្លឹមៗ
ការប្រកួតសន្សំពិន្ទុជើងទី ២ ក្នុងពូល G នៅវេលាម៉ោង ៧យប់ (ម៉ោងក្នុងប្រទេសកម្ពុជា) បែលហ្ស៊ិក ត្រូវប្រកួតជាមួយទុយណេស៊ី។ បែលហ្ស៊ិក ទើបតែប្រកួតឈ្នះ ប៉ាណាម៉ា ៣ទល់នឹង ០ កាលពីជើងទី១ ខណៈទុយណេស៊ី បានប្រកួតចាញ់អង់គ្លេស ២ទល់នឹង ១។ យប់នេះ ភាគរយនៃការឈ្នះប្រហែលជាមានច្រើនទៅលើក្រុមបែលហ្ស៊ិក។ តែយ៉ាងណា យើងមកមើល Lineups ១១នាក់ដំបូងនៃក្រុមទាំង ២សិន។
បែលហ្ស៊ិក
អ្នកចាំទី ៖ Thibaut. Courtois
ខ្សែបម្រើ និងខ្សែការពារ៖ Jan Vertonghen, Dedryck Boyata, Toby Alderweirld, Axel Witsel, Kevin De Bruyne, Yannick Carrasco, Thomas Meunier។
ខ្សែប្រយុទ្ធ៖ Eden Hazard, Romelu Lukaku, Dries Mertens។
ទម្រង់លេង៖ 3-4-3
ទុយណេស៊ី
អ្នកចាំទី៖ Farouk Ben Mustapha
ខ្សែបម្រើ និងខ្សែការពារ៖ Ali Maaloul, Yassine Meriah, Syam Ben Youssel, Dylan Bronn, Ferjani Sassi, Ellyes Skhiri, Saifeddine Khaoui។
ខ្សែប្រយុទ្ធ៖ Anice Badri, Wahbi Khazri, Fakhreddine Ben Youssef។
ទម្រង់លេង៖ 4-3-3