
ក្រោយពីចាប់គូប្រកួតមិនបានជិត២ខែ ប៊ុន សុធា សុខចិត្តដំឡើងគីឡូប្រកួតទើបចាប់គូបាន
បើយោងតាមការបង្ហោះលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនបានឲ្យដឹងថា កីឡាករវ័យក្មេងគុនខ្មែរ ប៊ុន សុធា ដែលកំពុងតែមានឈ្មោះបោះសំលេងលើប្រភេទទំងន់៥៤គីឡូក្រាម ខកខានឡើងសង្វៀនប្រកួតចំនួន២ខែមកហើយ ដោយសារតែចាប់គូនៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកខ្មែរមិនបាន ដូចនេះហើយទើបរូបគេសុខចិត្តដំឡើងគីឡូប្រកួតពី៥៤មក៥៧ដើម្បីឲ្យងាយស្រួលជាងនេះ។ ទីបំផុតកីឡាករនៅក្លឹបក្រសួងការពារជាតិរូបនេះ អាចចាប់គូបានហើយ គឺនៅសង្វៀនCBSក្នុងកម្មវិធីដណ្តើមប្រាក់លានខារ៉ាបាវ ដោយត្រូវប្រកួតជាមួយកីឡាករថៃ ដាំងកាន់វ៉ាន់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រូបភាព ៖ CBS SPORT
ទើបតែចាប់ផ្តើមអាជីពជាកីឡាករគុនខ្មែរ តែកូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះ ចាប់ផ្តើមមានឈ្មោះល្បីតាមរយៈការប្រកួតបានខ្សែក្រវ៉ាត់ Kubuta នៅសង្វៀន BTV។ ហើយសម្រាប់ការប្រកួតដណ្តើមប្រាក់លានជាមួយកីឡាករថៃរូបនេះ ប៊ុន សុធា បាននិយាយប្រាប់ MSR ឲ្យដឹងថា “ រូបគេដឹងច្បាស់ណាស់ថា កីឡាករ ដាំងកាន់វ៉ាន់ គឺជាអ្នកប្រដាល់គុនថៃដ៏ខ្លាំងម្នាក់ តែទោះបីជាយ៉ាងណា សុធា តែងតែចាំសំដីរបស់លោកគ្រូ ធន់ សុភា ដោយគាត់តែងតែប្រាប់ថា ឈ្នះដៃគូខ្លាំង យើងកាន់តែល្អថែមទៀត “ មួយម៉ាត់នេះហើយ ទើបធ្វើឲ្យទឹកចិត្តរបស់កីឡាករ ប៊ុន សុធា កាន់តែពុះកញ្ជ្រោលដើម្បីជួបកីឡាករថៃរូបនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ដាំងកាន់វ៉ាន់ គឺជាអ្នកប្រដាល់ថៃមួយរូបដែលគួរឲ្យចាប់អារម្មណ៍ ព្រោះថា ធន់ មករា, ឈុត សេរីវ៉ាន់ថង, ឡុង ជិន និង អេលីត ចំរើន សុទ្ធតែធ្លាប់ប្រកួតចាញ់ពិន្ទុកីឡាកររូបនេះទាំងអស់ លើកលែងតែ សុខ ទូ តែប៉ុណ្ណោះដែលធ្លាប់ប្រកួតឈ្នះពិន្ទុ៕