មាស សុខគ្រី បកស្រាយរឿងអ្នកគាំទ្ររិះគន់អាជ្ញាកណ្តាលមិនសូវចូលញែកកីឡាករអោយលឿនៗ
ថ្មីៗនេះមានមតិរិះគន់ពីអ្នកគាំទ្រមួយចំនួនរឿងអាជ្ញាកណ្តាលប្រដាល់គុនខ្មែរខ្លះពេលនៅលើសង្វៀនមិនសូវបង្ហាញភាពរហ័សរហួនចូលទៅញែកកីឡាករពេលប្រកួតដែលធ្វើអោយមានការថែម រឺ ឡើងជង្គង់ចំប្រដាល់ការពារខុសវិន័យច្បាប់ប្រកួតជាដើម ។
ឆ្លើយក្នុងសាររិះគន់របស់អ្នកគាំទ្រក្នុងហ្វេសបុកលោក មាស សុខគ្រី ដែលជាប្រធានគណៈកម្មាការ សហព័ន្ធប្រដាល់គុនខ្មែរបានបញ្ជាក់ថា ៖ ច្បាប់មិនចេះតែស្ទុះចូលឃាត់នោះទេ មុននឹងឃាត់ ចាប់ញែកត្រូវស្រែកអោយលឺៗពាក្សថាឈប់ (Stop) រួចបានយកដៃទៅញែកកីឡាករទាំងពីរ ។ លោកក៏បានរំលឹកកាលលោក ជ័យ ប៊ុនឈឿ កាលនូវមានជីវិតបានរងរបួសបាក់ធ្មេញអំឡុងពេល ចូលទៅឃាត់ ហើយមិនបានស្រែកអោយលឺៗ ។
យ៉ាងណាក៏មានអាជ្ញាកណ្តាលមួយចំនួនទទួលបានការសរសើរពីអ្នកគាំទ្រផងដែរ នៅពេលពួកគេ បានបំពេញតួនាទីល្អលើសង្វៀន ដូចជាលោក រាម កុសល និង ឃឹម សុជាតិ ដែលបានលាឈប់ ជាដើម ៕