
សែន រ៉ាដេត ត្រៀមឡើងសង្វៀនក្នុងស្រុកមុនចូលប្រឡូកកម្មវិធី WLC
អ្នកប្រដាល់វ័យក្មេង សែន រ៉ាដេត ដែលខកខានឡើងសង្វៀនអស់រយៈពេលជិត៣ឆ្នាំកំពុងត្រៀមឡើងសង្វៀនវិញក្នុងពេលឆាប់ៗខាងមុខនេះក្នុងកម្មវិធីតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកនានា មុនត្រៀមចូល ប្រឡូកកម្មវិធី world lethwei championship ដែលមកធ្វើនៅកម្ពុជាក្នុងអំឡុងខែមិនា ឆ្នាំ ២០២០ ខាងមុខនេះ ។
កីឡាករដើមកំណើតខេត្តកោះកុង បានបង្ហើបប្រាប់ MSR SPORT ថាការពិតរូបគេត្រូវឡើងសង្វៀនបានទៅហើយ ប៉ុន្តែដោយសារមានបញ្ហាក្រពះទើបត្រូវព្យាបាលអោយជាល្អសិនដើម្បីអាចហាត់អោយបានពេញនឹងឡើងប្រកួតក្នុងស្រុកជាមុនសិនដើម្បីពង្រឹងសមត្ថភាពអោយល្អមុនចូលប្រឡូកក្នុងកម្មវិធី WLC ដែលរូបគេជាកីឡាករកិត្តិយសប្រចាំកម្មវិធីនេះទៀតផង ។
សូមបញ្ជាក់ថា សែន រា៉ដេត ដែលជាកីឡាករកំពូលប្រចាំកម្ពុជាក្នុងទម្ងន់ ៥១គីឡូក្រាមត្រូវបានអ្នករៀបចំ កម្មវិធី world lethwei championship របស់ភូមា ជ្រើសជាកីឡាករកិត្តិយសប្រចាំកម្មវិធីដែលមកធ្វើនៅ កម្ពុជាក្នុងខែ មិនា នេះ ហើយកម្មវិធីនេះនឹងយកកីឡាករគុនខ្មែរចំនួនពីរនាក់ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ និងមានការប្រកួតម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ផងដែរ ៕