ផល សោភ័ណ្ឌ បង្ហើបយុទ្ធសាស្ត្រផ្តួល ឡុង បេនលឿន យក២លានពីគោជល់ងាយៗ (វីដីអូ)
ជើងខ្លាំងគុនខ្មែរ ផល សោភ័ណ្ឌ បានបង្ហើបពីយុទ្ធសាស្ត្រដែលចំណាយពេលមិនដល់១ទឹកក្នុងការផ្តួលកីឡាករ ឡុង បេនលឿន អោយបោះបង់ការប្រកួតក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់គូដណ្តើមប្រាក់លានកាលពីថ្ងៃ សៅរ៍ នាសង្វៀន CNC ។
អ្នកប្រដាល់នៃក្លិបតាឡីដំរីមានរិទ្ធ បានបញ្ជាក់ថា ការផ្តួលគូប្រកួតបានលឿនដូចនេះដោយសារតែបានតាមដានការប្រកួតរបស់គូប្រកួតបានល្អមុនប្រកួត ដោយកូនសិស្សរបស់លោក ញ៉ូវ ម៉ាក់ បង្ហើបថា បេនលឿន តែងតែប្រហែសជើងមុខ ដែលធ្វើអោយងាយស្រួលក្នុងទាត់ ទើបទឹកទី១ក៏ព្យាយាមទាត់ខ្លាំងៗតែម្តង ។ ការទទួលជ័យជម្នះនេះ ផល សោភ័ណ្ឌ ទទួលបានប្រាក់រង្វាន់២លានបន្ថែមពីក្រុមហ៊ុនគោជល់ ៕
តោះស្តាប់ការលើកឡើងរបស់ ផល សោភ័ណ្ឌ ក្រោយចប់ការប្រកួត